កីឡា
ព្រឹត្តិការណ៍រត់ដើម្បីយល់ដឹង«ជំងឺមហារីកសុដន់» បើកពិនិត្យជំងឺរយៈពេល ៣ ថ្ងៃដោយឥតគិតថ្លៃ
នៅព្រឹកថ្ងៃ ចន្ទ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការអំពីការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង«ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់» ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី ១៩ ខែតុលា ឆ្នាំ ២០២៥។

ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ៖«គោលបំណងធំនៃការរៀបចំព្រឹត្តិការណ៍កីឡានេះឡើយ គឺដើម្បីជួយគាំពារទៅដល់ស្ត្រី ដែលមានជំងឺផ្នែកមហារីកសុដន់។ នេះគឺជាគោលបំណងមួយយ៉ាងសំខាន់ ហើយគោលបំណងមួយទៀត គឺផ្តោតលើការចូលរួមខាងផ្នែកសប្បុរសធម៌។ ការធ្វើសប្បុរសធម៌ គឺជាគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិក គ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់»។
លោក បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងនេះគឺដើម្បីគាំពារ និងផ្សព្វផ្សាយឲ្យយល់ដឹងពីជំងឺមហារីកសុដន់។ ធ្វើយ៉ាងណាឲ្យស្ត្រីគ្រប់រូបទប់ស្កាត់ បង្ការ និងការពារ ក៏ដូចជាព្យាបាលឲ្យទាន់ពេលវេលា។ ប្រជាជនគ្រប់រូប ជាពិសេសសូមចូលរួមក្នុងកម្មវិធីនេះ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ស្ត្រីទាំងអស់ ទោះជាអ្នកបានចុះឈ្មោះចូលរួមក្តី ឬមិនបានចុះឈ្មោះក្តី ក៏អាចមកទទួលបានការពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ។ ក្រុមការងារនឹងរៀបចំកន្លែងពិនិត្យជំងឺមហារីកសុដន់រយៈពេល ៣ ថ្ងៃ ពោលគឺមុនថ្ងៃរត់ ២ ថ្ងៃ និងថ្ងៃរត់១ថ្ងៃទៀត នៅឧទ្យានមុខវត្តបទុម។

ព្រឹត្តិការណ៍រត់ប្រណាំង បានបើកដំណើរការចុះឈ្មោះចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥។ បច្ចុប្បន្ន មានអ្នកចុះឈ្មោះជាង ១ ពាន់នាក់ជាងហើយ និងរំពឹងទទួលបានអ្នកចុះឈ្មោះហោចណាស់ ៥ ពាន់នាក់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ គឺបានធ្វើចំនួន ២ លើករួចមកហើយ ខណៈទាំងលើកនេះទៀត គឺជាលើកទី ៣។ ព្រឹត្តិការណ៍រត់នឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី ១៩ ខែតុលា ឆ្នាំ ២០២៥ នៅសួនច្បារវត្តបទុមវតី។ ការរត់បែងចែកជា ៣ វិញ្ញាសាគឺ រត់ចម្ងាយ ១០ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ និង ២.៥ គីឡូម៉ែត្រ សម្រាប់ក្មេងៗ និងជាលក្ខណៈគ្រួសារ៕




អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


