កីឡា
ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Terengganu នៅម៉ាឡេស៊ី ម៉ោង ៤ រសៀលនេះ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុម Terengganu FC នៅប្រទសម៉ាឡេស៊ី (ម៉ោង ៤ រសៀល នៅកម្ពុជា) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើដំណើរទៅកាលពីម្សិលមិញ។

នេះជាការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងរបស់ ក្លិប ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Mattew McConkey ដែលទើបត្រូវបានតែងតាំងបន្តពីលោក Pep Munoz ដែលបានចាកចេញកាលពីចុងបញ្ចប់រដូវកាល។ ព្រះខ័នរាជស្វាយរៀង បានធ្វើការដោះដូរកីឡាករជាច្រើនសម្រាប់ត្រៀមរដូវកាលថ្មី ទាំងការនាំចូលកីឡាករក្នុងស្រុក និងកីឡាករបរទេស។ ការប្រកួតនេះគឺជាការសាកល្បងសមត្ថភាពរបស់កីឡាករម្នាក់ៗដើម្បីរៀបចំឲ្យកាន់តែល្អប្រសើរឡើង។

លោក Mattew McConkey គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង បានប្រាប់ថា ៖«ពីរប្រកួតនេះល្អ។ វាជាអ្វីម្យ៉ាងដែលខ្ញុំចង់ឲ្យក្លិបធ្វើ។ យើងមិនអាចរៀបចំព្រឹត្តិការណ៍ប្រកួតត្រៀមរដូវកាលដូចឆ្នាំមុនទេ ពីព្រោះយើងជាប់នៅពានរង្វាន់ Shopee Cup រួចហើយ ប៉ុន្តែខ្ញុំគិតថា ពីរប្រកួតនេះក៏ល្អសម្រាប់យើង។ ជាពិសេសយើងបានចេញទៅក្រៅប្រទេសប្រកួតជាមួយក្រុមផ្សេងដើម្បីតេស្តកីឡាករនៅក្នុងបរិយាកាសផ្សេងគ្នា»៕
ព្រះខ័នរាជស្វាយរៀង ត្រូវលេងតទល់នឹងអតីតសមាជិករបស់ខ្លួនគឺកីឡាករ Gabi ដែលបានចាកចេញកាលពីចុងរដូវកាល និងបានចូលរួមជាមួយ Terengganu។ ក្រុមទាំងពីរធ្លាប់បានជួបគ្នាម្តងក្នុងពានរង្វាន់ AFC Challenge League កាលពីរដូវកាលមុននៅទឹកដីម៉ាឡេស៊ី ដោយក្លិបកម្ពុជាទទួលបានជ័យជម្នះដោយលទ្ធផល ៤-៣។ ពេលពួកគេបានជួបគ្នាជាថ្មីនៅលើទឹកដីម៉ាឡេស៊ីទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


