សន្តិសុខសង្គម
ជនសង្ស័យគ្រឿងញៀន៨នាក់ក្នុងមូលដ្ឋានស្រុកបាទី ត្រូវបានឃាត់ខ្លួនក្រោយពលរដ្ឋរាយការណ៍តាម App Nodrug
ក្រុមជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៨នាក់នៅក្នុងមូលដ្ឋានភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងជំនាញនៃគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងនគរបាលស្រុកបាទី ចុះបង្ក្រាបឃាត់ខ្លូន និងកសាងសំណុំរឿងបញ្ជូនបន្តដើម្បីអនុវត្តនីតិវិធីច្បាប់។

ការចុះបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកម្លាំងជំនាញទទួលបានបណ្ដឹងពីពលរដ្ឋដែលរាយការណ៍តាម App Nodrug។ ក្នុងចំណោមជនសង្ស័យទាំង៨នាក់ មានជនសង្ស័យ០២នាក់ ដែលពាក់ព័ន្ធបណ្តឹងខាងលើ។

តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី១៤កក្កដា នេះថា ជនសង្ស័យពីរនាក់ដែលត្រូវពលរដ្ឋរាយការណ៍ពាក់ព័ន្ធករណីគ្រឿងញៀននេះមាន ១. ឈ្មោះ ឆុន រ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ ជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ ចំនួន ០៩កញ្ចប់ និងទូរស័ព្ទចំនួន ០១គ្រឿង។ ឈ្មោះ រ៉េត ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានទូរស័ព្ទចំនួន ០១គ្រឿង។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី១៤កក្កដានេះថា ពាក់ព័ន្ធក្រុមជនសង្ស័យដែលឃាត់ខ្លួនលើករណីគ្រឿងញៀននេះ កម្លាំងរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីរួចរាល់ហើយ៕







-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


