ព័ត៌មានជាតិ
ប្រឡងឌីប្លូមព្រឹកថ្ងៃទី ២ មណ្ឌលភ្នំពេញមានបេក្ខជនចូលរួមប្រឡង ជាង ១ ម៉ឺន ៨ ពាន់នាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅព្រឹកថ្ងៃទី ២ នេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១៨ ៣១៣ នាក់ ស្រី ៩ ៧០០ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យចំនួន ១៨ ៥២២ នាក់ ស្រី ០ ៧៩៥ នាក់ មាន ៦៨ មណ្ឌល ចែកជា ៧៧៧ បន្ទប់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៣ កញ្ញា នេះថា សម្រាប់ការប្រឡងឌីប្លូមនៅព្រឹកថ្ងៃទី ២ នេះ មានបេក្ខជនអវត្តមានចំនួន ៥ នាក់ ថយចុះជាងព្រឹកថ្ងៃទី ១ ដែលមានរហូតដល់ទៅ ២០៤ នាក់ ស្រី ៩៥ នាក់។ លោកប្រធានមន្ទីរ បានបន្តថា ចំពោះបេក្ខជនដែលអវត្តមានមិនមកប្រឡងនៅព្រឹកនេះ នឹងធ្លាក់ដោយស្វ័យប្រវត្តិ។
លោកប្រធានមន្ទីរ បានបន្តទៀតថា ដំណើរការប្រឡងព្រឹកនេះបានប្រព្រឹត្តិទៅលក្ខណៈល្អប្រសើរ និងមានសភាពស្ងប់ស្ងាត់អនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅឆ្នាំនេះ បានប្រព្រឹត្តិទៅដោយរលូនដោយមិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យតត់សម្គាល់នោះទេ ដោយបេក្ខជនប្រឡងបានយល់ដឹងពីគោលការណ៍នៃការប្រឡង និងគោរពវិន័យបានល្អ ហើយមិនត្រឹមតែប៉ុណ្ណោះបានបង្ហាញពីការផ្លាស់ប្តូរអាកប្បកិរិយាបានល្អដោយមិនមាននាំយកចម្លើយវិញ្ញាសា ទូរស័ព្ទ ឬប្រ៊ុយយ៉ុងចូលក្នុងមណ្ឌលប្រឡងឡើយ។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះប្រព្រឹត្តិនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ៩ កញ្ញា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌល ទាំងរដ្ឋ និងឯកជនក្នុងនោះមានបេក្ខជនស្វៃរិន និងបំពេញវិជ្ជាចំនួន ៩០២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ និងបេក្ខជនពិការភ្នែក ១៣ នាក់ និងមានបេក្ខជនមកពីគ្រឹះស្ថានឯកជនចំនួន ១៦ ៨៤៧ នាក់ ស្រី ៨ ៥៥៥ នាក់ ដែលមានមណ្ឌលប្រឡងចំនួន ៣១៨ មណ្ឌល។

លោកស្រី បានបន្តថា តួលេខនេះបើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង ២៣ ៥៧៨ នាក់ ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន ១៧៨ ១៣៤ នាក់ ស្រី ៩៤ ៨០៥ នាក់ ក្នុងនោះមានបេក្ខជនស្វៃរិនមានចំនួន ១០ នាក់ បេក្ខជនបំពេញវិជ្ជាចំនួន ៧២៨ នាក់ បេក្ខជនគថ្លង់ចំនួន ២៧ នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២ នាក់ ដោយមានមណ្ឌលប្រឡងចំនួន ១ ៧៤៣ មណ្ឌល៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


