ព័ត៌មានជាតិ
លោក ឃួង ស្រេង៖ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឲ្យបានច្បាស់
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ប្រធានភូមិ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់ បើមិននឹងស្គាល់ពួកគាត់ផង តើយើងបម្រើពួកគាត់យ៉ាងម៉េចកើត។ បន្ថែមពីនេះប្រធានភូមិ និងលោកចៅសង្កាត់ត្រូវពិនិត្យជាប្រចាំ និងមានវិធានការចំពោះឡានដឹកខ្សាច់ ដឹកដី។ យើងមិនហាមពួកគាត់ក្នុងការធ្វើអាជីវកម្មទេ តែបើធ្វើឱ្យខូចខាតផ្លូវត្រូវតែជួសជុលឡើងវិញ និងបើប្រឡាក់ផ្លូវត្រូវតែលាងសំអាងសងវិញ។

ការលើកឡើងខាងលើរបស់លោក ឃួង ស្រេង បានធ្វើឡើងនាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦កក្កដាខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ ស្ទឹងមានជ័យទី៣
ដោយមានការចូលរួមពីលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង០៩ និងលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសម្រេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការថ្លែងនូវការអរគុណចំពោះប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញដែលបានជួយកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើននៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះ ពិសេសគឺការកសាង លូ ប្រឡាយមេ រំដោះទឹកនិងផ្លូវជាដើម។ បន្ថែមពីនេះ ប្រធានភូមិនិងលោកចៅសង្កាត់ ក៏បានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យបាន៨០% ទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនះក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨
ខាងមុខនេះ។

លោក ឃួង ស្រេង បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះ សមាជិក សមាជិកាបក្ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូតក្នុងការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើន ជាមួយនិងការរក្សាបានសន្តិភាពពេញផ្ទៃប្រទេស និងមានមហិច្ចតាចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។ តែប្រទេសក្បែរខាងយើង គេមិនសប្បាយចិត្តជាមួយយើងអភិវឌ្ឍប្រទេសក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០នោះទេ ពួកគេតែងជំទាស់ជានិច្ច។តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំហើយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាឱ្យបានដាច់ខាត។

លោក ឃួង ស្រេង បានបន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្សសង្កាត់ ដែលបានរួមចំណែក ដែលធ្វើឱ្យការបោះឆ្នោតនៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីទទួលបានជ័យជំនៈ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


