ព័ត៌មានជាតិ
ការដ្ឋាន ១ កន្លែង សាងសង់របងលើចំណីផ្លូវ បង្កការកកស្ទះចរាចរណ៍
ការដ្ឋាន ១ កន្លែង បានសាងសង់របងសុវត្ថិភាពព័ទ្ធស័ង្កសីមកលើផ្លូវសាធារណៈបង្កការរំខានដល់អ្នកធ្វើដំណើរ ខណៈផ្លូវលេខ ៣៣៦ ក៏កំពុងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹក ទើបមានអ្នកដំណើរវាងផ្លូវផ្សេងមកកកស្ទះចរាចរណ៍រៀងរាល់ពេលត្រង់កន្លែងការដ្ឋាននេះ។

ទីតាំងការដ្ឋានព័ទ្ធរបងស័ង្កសីមកលើផ្លូវសាធារណៈនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក វណ្ណា ជាអ្នករត់កង់បីឥណ្ឌានៅម្ដុំផ្លូវនោះ បានឲ្យដឹងថា ផ្លូវនេះពីមុនមកមិនដែលមានការកកស្ទះនោះទេ ប៉ុន្តែដោយសារមានការអភិវឌ្ឍប្រព័ន្ធលូរំដោះទឹកថ្មី ទើបខាងអាជ្ញាធរបានធ្វើការបិទផ្លូវនោះបណ្ដោះអាសន្ន ដូច្នេះហើយទើបមធ្យោបាយធ្វើដំណើរទាំងអស់ត្រូវជិះវាងផ្លូវមកដល់ត្រង់ចំណុចការដ្ឋានកំពុងសាងសង់នេះ។

លោកបានបន្តទៀតថា មូលហេតុកកស្ទះចរាចរណ៍ ដោយសារតែទីតាំងការដ្ឋានខាងលើនេះបានសង់របងស័ង្កសីមកលើចំណីផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀត។ នៅពេលមានមធ្យោបាយធ្វើដំណើរឆ្លងកាត់ច្រើន ច្បាស់ណាស់នឹងមានការកកស្ទះតែម្ដង។

ដោយឡែក លោក ហែម ជាប្រជាពលរដ្ឋ បានលើកឡើងថា ហេតុអ្វីបានជាទីតាំងការដ្ឋានខាងលើអាចសង់របងលើចំណីផ្លូវបាន ហើយពិតជាបង្កការកកស្ទះចរាចរណ៍ពេលមានមធ្យោបាយធ្វើដំណើរច្រើន។ លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមមេត្តាជួយចុះពិនិត្យមើលផង ចំពោះការសាងសង់របងស័ង្កសីលើចំណីផ្លូវដូច្នេះ។
ពាក់ព័ន្ធបញ្ហានេះ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា លោកនឹងចាត់មន្ត្រីជំនាញឲ្យចុះពិនិត្យមើលជាបន្ទាន់ និង សូមអរគុណ កម្ពុជាថ្មី ដែលបានរាយការណ៍ជូន៕
អត្ថបទ ៖ ម៉េង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


