Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ អាជីវករ​​ក្នុងខេត្ត​ក្រចេះ​ បន្តឧបត្ថម្ភថវិកា ស្បៀង និងសម្ភារៈប្រើប្រាស់ដល់វីរកងទ័ពជួរមុខ

បានផុស

នៅ

គិតត្រឹមរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ មាន​ប្រជាពលរដ្ឋ និងអាជីវករក្នុង​ខេត្ត​ក្រចេះ​នៅ​តែ​បន្តសម្រុកយ៉ាងសស្រាក់​នាំគ្នាក្នុងការ​ផ្ដល់ជាអំណោយរួមមាន ថវិកា ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ។

ជាក់ស្តែងនៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តក្រចេះបន្ត​ទទួល​បាន​ការ​បរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារនិងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងខិតខំតស៊ូការពារទឹកដីប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹង​សត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។

ការ​ចូលរួម​ផ្តល់​ការ​គាំទ្រឧបត្ថម្ភ​នេះ បាន​ឆ្លើយតប​ការលះបង់សាច់ស្រស់ឈាមស្រស់របស់​វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោរថៃឈ្លានពាន ក៏​ដូចជា​រួម​ចំណែក​រំលែក​ការលំបាក​ដល់​ប្រជាពលរដ្ឋជា​ជន​ភៀសសឹកដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម