ឪពុក​ស្លាប់ ម្តាយតាមប្តីថ្មី ទុក​កូនស្រី​អាយុ ៤ឆ្នាំចោល​ ត្រូវជីតារំលោភ​​ច្រើនដង ទើបបែកការ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឪពុក​ស្លាប់ ម្តាយតាមប្តីថ្មី ទុក​កូនស្រី​អាយុ ៤ឆ្នាំចោល​ ត្រូវជីតារំលោភ​​ច្រើនដង ទើបបែកការ

បានផុស

នៅ

សៀមរាប៖ កុមារីកំសត់ម្នាក់មានវ័យ៤ឆ្នាំ កំព្រាឪពុក ហើយម្តាយទៅតាមប្តីថ្មី ទុកឲ្យ​នៅជាមួយជីតាថែរក្សា តែត្រូវជីតារំលោភជាច្រើនដង ទើបបែកធ្លាយដល់សមត្ថកិច្ច។        

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន​​ខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យត្រូវ​បានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៣ខែមេសាឆ្នាំ២០២១ តាមបញ្ជាតំណាងអយ្យកាអមសាលាដំបូងខេត្ត។ កាលពីថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ ឈ្មោះធី ជា ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះបានមកប្តឹង នៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្រង៉ែថា ក្មេងរងគ្រោះឈ្មោះ ទ.អ អាយុ ៤ ឆ្នាំ ត្រូវ​ជីតា​ឈ្មោះលាក់ លាង រំលោភសេពសន្ថវៈមកលើខ្លួនបាន ៣ដង ។

ក្រោយពីទទួលបណ្តឹង លោកបានរាយការជូនព្រះរាជអាជ្ញាសុំគោលការណ៍។ ភ្លាមនោះកម្លាំងរបស់លោក សហការជាមួយកម្លាំងប៉ុស្តិ៍ស្រង៉ែ បានកោះហៅឈ្មោះ លាក់ លាង ភេទប្រុសអាយុ៥២ឆ្នាំ ទីលំនៅភូមិស្រង៉ែ សង្កាត់ស្រង៉ា ក្រុងសៀមរាប មកធ្វើការសាកសួរ។

តាមការសាកសួរ ជននេះបានសារភាពថា បានរំលោភសេពសន្ថវៈមកលើឈ្មោះ ទ.អ ត្រូវជាចៅបង្កើតរបស់ខ្លួនបានចំនួនតែ ២ ដងទេ គឺពិតប្រាកដមែន កាលពីអំឡុងខែកុម្ភៈឆ្នាំ២០២១។ ចៅស្រីនេះត្រូវ​បាន​ម្តាយយកមកផ្ញើ ក្រោយពេលប្តីស្លាប់ ហើយនាងយកប្តីទៅរកស៊ីតាមប្តីថ្មីនោះ។     

លោកនាយការិយាល័យបញ្ជាក់ថា ក្រោយពេលសាកសួរនិងចាប់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកកុមារីរងគ្រោះដែលជាក្មេងកំព្រារស់នៅជាមួយជីតាត្រូវ​ប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាប ដើម្បីគ្រប់គ្រងតាមជំនាញ។     

ក្នុងករណីខាងលើនេះ ក្រុមអ្នកភូមិដែលរស់នៅក្បែរខាងបានបង្ហាញពីក្តីសោកសង្រេង និងខ្លោចផ្សារជាទីបំផុត។ ពួកគាត់លើកឡើងថា កុមារីដ៏សែនអភ័ព្វនេះ ក្រោយពេលឪពុករបស់គេស្លាប់ទៅ ម្តាយបានយកប្តីថ្មី ហើយទៅតាមប្តី ដោយទុករូបគេអោយនៅជាមួយជីតា ទាំងទើបមានអាយុ៣ទៅ៤ឆ្នាំប៉ុណ្ណោះ។ តែក៏មិនដែលនឹកថា ជីតា រូបនេះងុបងល់ដោយភ្លើងតណ្ហា បំផ្លាញអនាគតចៅ ទាំងទើបមានវ័យត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services