ព័ត៌មានជាតិ
បិទគ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ(វេជ្ជ. ប៉ុលប៊ូ) នៅកំពង់ឆ្នាំង ក្រោយមានបុរសម្នាក់ផ្ទុកកូវីដធ្លាប់ទៅ
នៅថ្ងៃនេះរដ្ឋបាលក្រុងកំពង់ឆ្នាំង បានសម្រេចបិទការចេញចូល គ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ (វេជ្ជ. ប៉ុលប៊ូ) សិ្ថតនៅ ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្នក្រោយមានបុរសមានផ្ទុកកូវីដធ្លាប់បានទៅ។

នេះបានតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំងនៅថ្ងៃនេះ ស្ដីពីការបិទការចេញចូល គ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ (វេជ្ជ. ប៉ុលប៊ូ) ផ្ទះលេខB១៥៦ ផ្លូវលេខ៤០ សិ្ថតនៅ ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានបុរសជនជាតិខ្មែរឈ្មោះ សោម ឡូ អាយុ៣៨ឆ្នាំ មុខងារធ្វើជាអ្នក QC (ពិនិត្យគុណភាព) ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នឈ្មោះ សោម ឡូ បានមករស់នៅផ្ទះរបស់គាត់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានអ្នកពាក់ព័ន្ទដោយផ្ទាល់និងដោយប្រយោលសរុប២៤នាក់ ស្រី១៤នាក់ គឺ គ្លីនិកវេជ្ជ. ប៉ុលប៊ូ ចំនួន៧នាក់ ស្រី៣នាក់ ម្ចាស់ម៉ូតូកង់បី ឈ្មោះ ពិន ប៉ូ អ្នកពាក់ព័ន្ទជាមួយឈ្មោះ សោម ឡូប្រពន្ធរបសស់គាត់ឈ្មោះ ពិន វ៉ាន់ សរុបចំនួន១៧នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
សូមអានពិស្ដារ៖

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


