Connect with us

ព័ត៌មានជាតិ

ពលករខ្មែរវិលត្រឡប់មកពីថៃចំនួន ៨៥នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ដឹកជញ្ជូនទៅលំនៅដ្ឋានវិញ

បានផុស

នៅ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៣៖០០នាទីរសៀល ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ដែលមានទីលំនៅខេត្តស្វាយរៀង សរុបចំនួន ចំនួន ៨៥នាក់ (ស្រី ៣៨នាក់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ១០០ ៤៨១នាក់ ស្រី ៤ ៣២៥នាក់ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ៦៨នាក់ ស្រី ៣២នាក់។ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ៤ ៦២២នាក់ ស្រី ២០៧៤នាក់ ក្នុងនោះខេត្តស្វាយរៀង ១៧នាក់ ស្រី ៦នាក់ និងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៦៥៤នាក់ ស្រី ២៦៥នាក់ ខេត្តស្វាយរៀង ០នាក់។

ក្រុមការងារសម្របសម្រួលទទួលពលករ ដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានរៀបចំចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ និងរថយន្តក្រុងរដ្ឋបាលខេត្ត ចំនួន ២គ្រឿង សម្រាប់ដឹកជញ្ជូនពលករទាំង ៨៥នាក់ ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នានៅខេត្តស្វាយរៀង។

ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង ០៧១ ៩៦៨ ៦៨០៥/ ០១០ ៨០១ ៥៨៤/ ០៦៩ ៣២៨ ៦០០/០៨៨ ៩២២ ៧០០៧៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម