ព័ត៌មានជាតិ
លោក គឹម សន្តិភាព៖ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែអាចធ្វើឡើងតាមស្ថានភាពមុខរបររបស់បុគ្គល
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ជាគោលការណ៍ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែអាចធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួនផងដែរ ដោយផ្អែកលើស្ថានភាព នៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។
ការបញ្ជាក់របស់លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។
លោក គឹម សន្តិភាព បញ្ជាក់យ៉ាងដូច្នេះថា “ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល យោងតាមមាត្រា១៦ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”។

យោងតាមអនុក្រឹត្យស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៦ បានបញ្ជាក់ថា “ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋខ្មែរត្រូវធ្វើឡើងដោយឥតគិតថ្លៃ។ ការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួនដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល”។
មាត្រា១៦ នៃអនុក្រឹត្យនេះបញ្ជាក់ដែរថា “ក្នុងករណីចាំបាច់ក្រសួងសុខាភិបាលអាចដាក់ចេញនូវវិធានការ តម្រូវឲ្យអ្នកដំណើរជាជនបរទេស ដែលធ្វើដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប័ណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ។ ការទទួលស្គាល់ប័ណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំង កូវីដ-១៩នេះ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ បុគ្គលដែលបានទទួលការចាក់វ៉ាក់សាំងត្រឹមត្រូវតាមកំណត់របស់ក្រសួងសុខាភិបាល អាចទទួលបានលក្ខខណ្ឌអនុគ្រោះ ក្នុងការអនុវត្តកាតព្វកិច្ចតាមវិធានសុខាភិបាលនានា ដែលកំណត់ដោយក្រសួងសុខាភិបាល។ ក្នុងករណីចាំបាច់ ក្រសួងសុខាភិបាលត្រូវចេញសេចក្តីណែនាំអំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា”៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


