Connect with us

ព័ត៌មានជាតិ

ស្លាប់​ម្នាក់​ទៀត បុរស​ខ្មែរ​រស់នៅខេត្ត​ព្រៃវែង ដោយសារ​កូវីដ

បានផុស

នៅ

ដំណឹង​ដ៏សោកសង្រេង មុននេះបន្តិច​មានករណីស្លាប់​ជនរងគ្រោះ​ម្នាក់ទៀត ដោយសារកូវីដ ១៩។ ក្រសួងសុខាភិបាល​បាន​ជូនដំណឹង ការស្លាប់​របស់​បុរស​ខ្មែរ​អាយុ ៣៥ ឆ្នាំ ដែលមាន​ទីលំនៅ​នៅស្រុកមេសាង​ខេត្តព្រៃវែង។

បើ​តាម​ក្រុម​គ្រូពេទ្យ​ នៅថ្ងៃ ០៥ ខែ​មេសា ឆ្នាំ​២០២១ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត​ក្នុង​ស្ថានភាព​សន្លប់ បាត់បង់ស្មារតី និង​គ្មាន​សញ្ញាជីវិត។ គ្រូពេទ្យ​ខិតខំ​ជួយ​សង្រ្គោះ​តាម​លក្ខណៈ​បច្ចេកទេស តែ​មិន​អាច​សង្គ្រោះបាន។ ដោយ​សង្ស័យ ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្តសំណាក ដោយរកឃើញលទ្ធផល​មានវិជ្ជមាន​កូវីដ ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម