ព័ត៌មានជាតិ
កម្លាំងចម្រុះខណ្ឌច្បារអំពៅ ចុះហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងខេត្ត
កម្លាំងចម្រុះខណ្ឌច្បារអំពៅ រួមមាននគរបាល កងរាជអាវុធហត្ថ និងប្រជាការពារជាច្រើននាក់ នៅវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែមេសានេះ ឆ្នាំ២០២១ បានចុះអនុវត្តសេចក្តីសម្រេចជុំវិញការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយ។
រាជរដ្ឋាភិបាលបានសម្រេចហាមឃាត់ការធ្វើដំណើរ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយទៅខេត្តមួយទៀត ខណៈដែលរាជធានីភ្នំពេញ និងខេត្តកណ្តាល មិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ទៅវិញទៅមកនោះទេ។

កងកម្លាំងចម្រុះដឹកនាំដោយលោក បេង ដាណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៧ ខែមេសានេះ បានចុះត្រួតពិនិត្យនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ព្រំប្រទល់រវាងខណ្ឌច្បារអំពៅ នឹងខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា បានឲ្យដឹងថា ដោយគោរពទៅតាមសេចក្តីសម្រេចថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល បន្ថែមពីលើបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺតម្រូវឲ្យមានការបិទចរាចរណ៍ធ្វើដំណើរចេញចូលរាជធានីខេត្តបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃចាប់ពីម៉ោងសូន្យនៃថ្ងៃទី ៧ ខែមេសា រហូតដល់ថ្ងៃទី ២០ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រ នៃខេត្តមួយទៀត លើកលែងតែភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ។

នៅក្នុងសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល ក៏មានការលើកលែងក្នុងការហាមឃាត់ចរាចរណ៍ធ្វើដំណើរចេញចូលរាជធានីខេត្ត សម្រាប់ករណីចាំបាច់មួយចំនួនផងដែរដូចជាការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីបំពេញការងារ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ រថយន្តពន្លត់អគ្គភ័យ និងរថយន្តដឹកកម្មករជាដើម។
ជាក់ស្តែងនៅចំណុចគោលដៅ អនុវត្តខាងលើ សមត្ថកិច្ចបានធ្វើការឃាត់គ្រប់យានយន្ត ឬយានជំនិះទាំងអស់ ដើម្បីសាកសួរនាំ លើកលែងតែរថយន្តកុងតឺន័រដឹកទំនិញធុនធំប៉ុណ្ណោះ។

ការឃាត់សួរនាំនោះ បើរកឃើញថា អ្នកដំណើរទាំងនោះ ពិតជាមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការធ្វើដំណើរឆ្លងចេញចូលរាជធានីខេត្តប្រាកដមែននោះទើបអនុញ្ញាតឲ្យទៅបន្ត ប៉ុន្តែបើពិនិត្យឃើញថា មិនមានការចាំបាច់ ពិសេសពុំមានបណ្ណ ឬឯកសារគ្រប់គ្រាន់បញ្ជាក់ពីកាតព្វកិច្ចការងារនោះ បុគ្គលនោះនឹងត្រូវណែនាំឲ្យត្រឡប់ក្រោយវិញ មិនតម្រូវឲ្យចេញចូលទៅមកបាននោះឡើយ៕
អត្ថបទ៖លីហេង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


