ព័ត៌មានជាតិ
រថយន្តយីឌុបដឹកផ្លែឈើ បើកលឿនជ្រុលបុករថយន្តកុងតឺន័រពីចំហៀង និងជ្រុលបុករបងសាលារងការខូចខាត
រថយន្តដឹកផ្លែឈើមួយគ្រឿងបើកបរក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងរួចបន្តទៅបុករបងសាលារៀងមួយកន្លែងទៀត បណ្តាលឲ្យរងការខូចខាតនិងរបួសស្រាលម្នាក់។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្តុបរតនាស្រីម៉ៅ តាមបណ្តោយផ្លូវលេខ២៨៩ កែងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តយីឌុបបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តម៉ាកយីឌុបពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A 2786 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ

២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីផ្សារនាគមាសបំណងដឹកផ្លែឈើទៅខេត្តបាត់ដំបង ដោយក្នុងនោះមានមនុស្សរួមដំណើរសរុប៧នាក់ ខណៈមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវបំបែកជាបួន ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីលិចទៅកើតកាត់ពីមុខរថយន្តគាត់ដោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកចំហៀងនៃរថយន្តកុងតឺន័រពេញទំហឹង ហើយបានរេចង្កូតមកខាងស្តាំដៃបន្តបុករបងសាលារៀនមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ។


ក្រោយពេលកើតហេតុរថយន្តកុងតឺន័របានបន្តដំណើរទៅមុខបាត់ទៅ បន្សល់ទុករថយន្តយីឌុបនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តខាងលើរង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា
សូមចុចអាន៖ ភស្តុតាងពីវិដេអូ មុនបាញ់ស្លាប់ជនរងគ្រោះ កាន់កាំបិតដើរទៅវាយប្រហារសន្តិសុខ ABA
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



