ព័ត៌មានជាតិ
ទីក្រុងភ្នំពេញឆ្លង ៩០ភាគរយ ព្រឹកនេះមានទាំងក្មេងទាំងចាស់ ជាជនជាតិខ្មែរទាំងអស់
ទីក្រុងភ្នំពេញកាន់តែធ្ងន់ធ្ងរនៅព្រឹកនេះ ដោយរកឃើញអ្នកឆ្លងថ្មី ៧៨ នាក់ មានទាំងក្មេងទាំងចាស់ ជាពលរដ្ឋខ្មែរទាំងអស់។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលមានអ្នកជំងឺ ៣៧ នាក់ នៅមិនទាន់មានព័ត៌មានកន្លែងសម្រាកព្យាបាលនៅឡើយទេ។ ចំណែកអ្នកឆ្លង ៤០ នាក់ ដែលមានស្រី ២៨ នាក់ និងប្រុស ១២ នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ និងអ្នកជំងឺ ០១ នាក់ ត្រូវបានបញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ។
គួរបញ្ជាក់ថា កម្ពុជាបានបន្តរកឃើញករណីអ្នកឆ្លងថ្មី ៩១ នាក់ទៀត ក្នុងនោះក្នុងសហគមន៍ ៩០នាក់ និងអ្នកដំណើរពីបរទេស ០១នាក់។ ខេត្តក្រុងចំនួន ០៨ មានអ្នកឆ្លងក្នុងសហគមន៍ មានភ្នំពេញចំនួន ៧៨ នាក់ តាកែវ ០៤ នាក់ ស្វាយរៀង ០៣ នាក់ ត្បូងឃ្មុំ ០១ នាក់ពោធិ៍សាត់ ០១ នាក់ កំពង់ចាម ០១ នាក់ ប៉ៃលិន ០១ នាក់ និង ព្រៃវែង ០១ នាក់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


