Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំថា​កាសែត​២​របស់​សៀមកំពុងប្រើយុទ្ធសាស្ត្រវាយ​ប្រហារ​ដើម្បីប្រមូលព័ត៌មាន

បានផុស

នៅ

អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំលោក សោម រតនា បាន​លើក​ឡើង​ថាថៃ​កំពុង​ប្រើយុទ្ធសាស្ត្រប្រមូល​ព័ត៌មាន​​ដោយការ​វាយ​ប្រហារ ហើយ​លោក​បាន​កត់​សម្គាល់​កាសែត​ចំនួន​២​របស់​ថៃគឺ​ Khoasod និង The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម រតនា បាន​សរសេរ​នៅ​លើ​ហ្វេសបុក​របស់​លោក​នៅព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥​នេះ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឆ្លើយ​តបលើ​ព័ត៌មានដែល​សរសេរ​មួល​បង្កាច់លើ​កម្ពុជាដោយ​ការ​សែត​ទាំង​ពីរ​ខាង​លើ។ លោកថា​វិធី​សាស្ត្រ​នៃ​ការមូល​បង្កាច់​ និង​វាយ​ប្រហារដោយ​កាសែត​ទាំង​នេះគឺ​ដើម្បី​រក​ចំណុច​ប្រតិកម្មរបស់ពលរដ្ឋ​ឱ្យ​និយាយ​ផ្ដេសផ្ដាស តាម​ការ​មួល​បង្កាច់នោះ។

លោកសរសេរថា៖ «ហេតុអីបានជាកាសែតទាំងពីរនេះ យើងអាចមើលឃើញយ៉ាងងាយស្រួល ខណៈដែលកាសែតវិជ្ជាជីវៈរបស់សៀមផ្សេងទៀត ត្រូវបានគេបំបិទ ដើម្បីយកទៅលួង និងបញ្ចុះបញ្ចូលបរទេស? ក្នុងន័យនេះ សូមបងប្អូន មានការប្រុងប្រយ័ត្ន នូវរាល់ចម្លើយតបរបស់យើងទៅកាសែតនោះ។ គិតហើយ ត្រូវគិតទៀតមុនពេលចុច»។

ការវាយ​ប្រហារ​និង​ប្រមូល​ព័ត៌មាន “Attack and Collect”ក្នុង​សង្គ្រាម​ព័ត៌មាន​ គឺ​ជា​យុទ្ធសាស្ត្រមួយ​ក្នុង​ការ​បង្កើត​ព័ត៌មាន​មិន​ពិត លាបព័ណ៌​ប្រឆាំង​គូប្រជែង ដូច​ជាកា​រលាតត្រដាង​រឿង​អាស្រូវ ពង្រីក​រឿង​អវិជ្ជមាន​ដើម្បី​បំផ្លាញភាព​ជឿជាក់​របស់​ភាគី​ម្ខាង​ទៀត។

information warfare

ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ព័ត៌មាន​មិន​ពិត​នេះ គេ​នឹង​ចាំប្រមូល​យក​ប្រតិកម្ម​របស់​សាធារណ​ជន​ដើម្បី​វាស់វែង និង​ប្រមូល​ភស្ភុតាង ឬ​ការ​ភ្លាត់​ស្នៀត​ដើម្បី​បង្កើត​រឿង​បន្ថែម​ទៀត ថែ​ម​ទាំង​អាច​ទទួល​បាន​ការគាំទ្រ ការ​អាណិតអាសូរ​ពី​អន្តរជាតិចំពោះ​ភាគី​ដែល​បង្កើត​រឿង​មួលបង្កាច់បាន​ថែមទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម