ព័ត៌មានជាតិ
បន្ថែមលើកម្មករជាង ១ ម៉ឺននាក់ ក្រុមហ៊ុនពហុកសិកម្មនៅខេត្តក្រចេះ កំពុងត្រូវការកម្មកររាប់រយនាក់ថែមទៀត
ក្រុមហ៊ុន ថាកូអាហ្គី្រ ស្ថិតនៅឃុំគ្រូញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កំពុងបន្តស្វែងរកកម្មករបន្ថែមប្រមាណជាង ៥០០ នាក់ ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការខ្សែសង្វាក់ផលិតកម្ម ដែលផ្តល់ឱកាសការងារដល់កម្មករប្រមាណជាង ១ ម៉ឺននាក់។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ ខណៈដឹកនាំគណៈប្រតិភូចុះទស្សនៈកិច្ចក្រុមហ៊ុន ថាកូអាហ្គី្រ និងតំបន់ពហុកសិកម្ម ស្ថិតនៅក្នុងស្រុកស្នួល កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានណែនាំដល់បណ្តារោងចក្រ សហគ្រាស ដែលកំពុងជ្រើសរើសកម្មករ-និយោជិក ត្រូវសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ក្នុងការរៀបចំបញ្ជូនឯកសារព័ត៌មាន ឱ្យមកដល់តាមបណ្តាភូមិ-ឃុំ-ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ពលរដ្ឋបានដឹងនិងអាចងាយស្រួលរើសការងារដែលចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលើនីតិវិធីផ្សេងៗពីមន្ត្រីពាក់ពន្ធ័។



លោកបន្តថា បច្ចុប្បន្នខេត្តក្រចេះមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសកំណើនក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលគិតមកទល់ពេលនេះមាន ១១ ក្រុមហ៊ុន។ ជាក់ស្តែង ក្រុមហ៊ុន ថាកូអាហ្គី្រ បាននឹងកំពុងផ្តល់ការងារដល់កម្មករ-និយោជិកប្រមាណ ១០ ៣០៦ នាក់ និងកំពុងមានតម្រូវការនូវកម្លាំងពលកម្មរាប់រយនាក់ថែមទៀត។
ក្នុងដំណើរទស្សនៈកិច្ចខាងលើនេះអភិបាលខេត្តរួមនិងប្រតិភូបានចុះពិនិត្យមើលទីតាំងចម្ការចេក -កន្លែងចិញ្ចឹមគោ -កន្លែងផលិតចំណីគោ -ពិនិត្យមើលសាលារៀន ជួបជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស -ពិនិត្យមើលផ្ទះកម្មករស្នាក់នៅ រួមនិងកន្លែងហូបចុកផងដែរ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


