ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនពីង ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា នៅទីក្រុងធានជីង បានជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា រួមមានការឆបោកតាមអ៊ីនធឺណែត និងឧក្រិដ្ឋកម្មឆ្លងដែននានា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលជំនួបដែលទើបនឹងចេញផ្សាយនៅថ្ងៃទី០១ខែកញ្ញា នេះ។

ដោយឡែកសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយលើបណ្ដាញសង្គមរបស់សម្ដេចធិបតីស្ដីពីជំនួបដដែល ក៏បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជជែកជាមួយលោក ស៊ី ជីនពីង អំពីការការពារអំណាចស្របច្បាប់របស់កម្ពុជាប្រឆាំងរាល់ការជ្រៀតជ្រែក ការឈ្លានពានពីសំណាក់ប្រទេសដទៃ។

កម្ពុជា ចិនមានទំនាក់ទំនងការទូតដ៏ស្អិតរមួតជាមួយគ្នា ហើយតាមរយៈនេះចិនបានជួយពង្រឹងវិស័យការពារជាតិកម្ពុជា តាមរយៈហ្វឹកហ្វឺនបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានៅលើទឹកដីខ្លួនដូចជាកងទ័ពថ្មើរជើង កងទ័ពអាកាស អ្នកបើកបរយន្តហោះចម្បាំង កងទ័ពដែលលោតឆត្រយោង និងការធ្វើសមយុទ្ធនាគមាសរួមគ្នានៅលើទឹកដីរបស់កម្ពុជាទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រដែលប្រើប្រាស់ប្រាស់នាវាល្បាត និងឧទ្ធម្ភាគចក្រ។

កាលពីឆ្នាំ២០២៣ កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយោធាទ្វេរភាគីជាមួយមហាអំណាចចិន បានដំឡើងខែលការពារមីស៊ីល KS-1C ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យការពារជាតិ។ ក្រៅពីនេះ កម្ពុជា ក៏បានទិញកាំជ្រួចធុនធ្ងន់ PHL-03 300 mm ជាច្រើនគ្រឿងដែលជាកាំជ្រួចដែលមានសមត្ថភាព បាញ់កម្ទេចទីបញ្ជាការកងទ័ពសត្រូវ ប្រព័ន្ធលេនដ្ឋាន រថពាសដែក រថក្រោះ វារីអគ្គីសនី អាកាសយានដ្ឋាន និងគោលដៅសំខាន់ៗផ្សេងៗទៀត។

ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥ នេះ ចិន បានចាប់ដៃកម្ពុជា ធ្វើសមយុទ្ធរួមគ្នាចំនួន៧លើក ដោយផ្ដោតទៅលើការសង្រ្គោះមនុស្សធម៌ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ជារឿយៗក្រោយពីបិទបញ្ចប់សមយុទ្ធនាគមាសរួមគ្នា ចិនក៏បានប្រគល់សព្វាវុធមួយចំនួនឱ្យកម្ពុជាផងដែរ។ ចិនក៏បានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលជាបញ្ជាការដ្ឋានដ៏សំខាន់មួយផងដែរ និងបានផលិតនាវាចម្បាំងថ្មីចំនួន២គ្រឿង ហើយគ្រោងផ្ដល់ឱ្យកម្ពុជានៅឆ្នាំ២០២៥នេះផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


