Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់ក​ម្មករ​ជាង​៦​ពាន់​នាក់​បន្ថែមទៀត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋាភិបាល​បាន​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ជិត​៣​ពាន់​នាក់​បន្ថែម​ទៀត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ ដើម្បី​ជួយ​សម្រាល​បន្ទុក​ក៏ដូចជា​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជួន​ដល់​បងប្អូន​កម្មករ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចុះ​នៅ​ថ្ងៃទី​០៧​មេសា​នេះ​បាន​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទី​៥៨​ហើយ​ដែល​រដ្ឋាភិបាល​បាន​បើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ ជូន​បងប្អូន​កម្មករ​និយោជិត​ដែល​លើក​នេះ​មាន​ចំនួន​៦៣០៣​នាក់ នៃ​រោងចក្រ សហគ្រាស​ទាំង​៣៤​នៃ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ របស់​រាជរដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការងារ​បាន​បន្ត​ថា ​ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ​គឺធ្វើឡើង​តាមរយៈ​ធនាគារ​ឯកទេស​វី​ង​ហើយ​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការព្យួរ​កិច្ចសន្យាការងារ​ក្នុងនោះ​ចំនួន ៦​ម៉ឺន​រៀល​ស្មើនឹង​១៥​ដុល្លារ​សម្រាប់​ព្យួរ​រយៈពេល​១​សប្តាហ៍​ដល់​១០​ថ្ងៃ​។​ទឹកប្រាក់​១២​ម៉ឺន​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​និង​១៦​ម៉ឺន​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​១​ខែ​។

ចំពោះ​បងប្អូន​ដែល​ព្យួរ​ការងារ​រយៈពេល​២​ខែ​ត្រូវ​បើកប្រាក់​ឧបត្ថម្ភ​ជា​២​លើក​ដោយ​លើក​ទី​២​ត្រូវ​បើក​នៅ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២១​។

​ក្រសួង​ការងារ​បាន​បន្ថែម​ថា ក្រសួង​បាន​រំលឹកថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខានមិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​។

ក្រសួង​បាន​បញ្ជាក់ថា​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរ​សព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ហើយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស​៣៤​មិនបាន​ទទួល​សារ​ទូរសព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ​សហ​គ្រា ស​របស់ខ្លួន​ជាបន្ទាន់៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម