Connect with us

ព័ត៌មានជាតិ

កសិដ្ឋាន​គិរី​សួគ៌ ផ្ដល់ការបញ្ចុះ​តម្លៃ​ ទិញ​មួយ​ថែម​មួយ ដើម្បី​ជួយ​សម្រួល​ពលរដ្ឋ​កម្ពុជា ឆ្លងកាត់​គ្រា​លំបាក​ទាំងអស់គ្នា​

បានផុស

នៅ

​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល ឯ​.​ក ដែល​វិនិយោគ​លើ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បន្ត​ការជួយ​របស់ខ្លួន​ដល់​ពលរដ្ឋ​កម្ពុជា​អំឡុង​គ្រា​លំបាក នៃ​កូ​វីដ​១៩ ដោយ​ផ្ដល់​ការបញ្ចុះ​តម្លៃ​ទិញ​មួយ​ថែម​មួយ នូវ​ផលិតផល​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ពីថ្ងៃ​នេះ​តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតិថិជន​ទាំងអស់ ដែល​ទិញ​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​១០០ ភាគរយ របស់​កសិដ្ឋាន​គិរី​សួគ៌​មួយ​ដប ចំណុះ​២ លីត្រ ឬ ចំណុះ​៨៣០​មី​លី​លីត្រ នឹង​ទទួលបាន​ទឹកដោះគោ ១​ដប ទំហំ​ដូចគ្នា​បន្ថែមទៀត​ដោយ​ឥតគិតថ្លៃ​។ ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​១០០ ភាគរយ​របស់​កសិដ្ឋាន​គិរី​សួគ៌ អា​ចរក​ទិញ​បាន​តាម ផ្សារ​និង​ហាង​ទំនើប​ធំៗ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដូចជា​នៅ​ផ្សារ​អ៊ី​អន ផ្សារ​ម៉ាក្រូ ផ្សារ​ទំនើប​ឡាក់​គី ផ្សារ​ទំនើប​បាយ័ន និង​ផ្សារ​ទំនើប​ជាច្រើន​ផ្សេងទៀត​។​

​លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល ឯ​.​ក មានប្រសាសន៍ថា “​យើង​ជា​ក្រុមហ៊ុន​ក្នុងស្រុក មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ហើយ​ក្រុមហ៊ុន​ក៏មាន​មោទនភាព​ដែល​យើង​អាចជួយ​ប្រជាពលរដ្ឋ​របស់​យើង​ក្នុងដំណាក់កាល​ដ៏​លំបាក​នៃ​សម័យ​កូ​វីដ​នេះ​”​។​ ក្រុមហ៊ុន​ជាច្រើន​ក្នុងស្រុក​បាន​បន្ត​ការជួយ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការបញ្ចុះ​តម្លៃ ឬ​ការបរិច្ចាគ​ដល់​បុគ្គលិក​ជួរមុខ​របស់​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុងធ្វើការ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​។​

​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បរិច្ចាគ​ទឹកដោះគោ​ស្រស់​រាប់​រយ​ដប និង​យ៉ា​អួ​រាប់រយ​កំប៉ុង​សម្រាប់​គ្រូពេទ្យ​ស្ម័គ្រ ចិត្ត​យុវជន​សម្តេច​តេ​ជោ ឬ​ហៅ​កាត់​ថា TYDA ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​ដ៏​ក្លាហាន​វ័យក្មេង​ដែល​កំពុងធ្វើការ​នៅ​ជួរមុខ​ទាំងអស់នោះ ​ទទួលបាន​នូវ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​។ ការផ្ដល់ជូន​នាពេលនេះ គឺធ្វើឡើង​ក្នុង​ខែមេសា​ពេញ​តែម្ដង ហើយ​ក្រុមហ៊ុន​នឹង​ពិចារណា​បន្ត​ការផ្ដល់ជូន​នេះ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​។​

​លោក ឈរ រិទ្ធី បាន​បន្ថែមទៀតថា “​យើង​ក៏មាន​គោលបំណង​ជួយ​ទ្រទ្រង់​នូវ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​យើង ដោយ​ផ្តល់នូវ​កម្មវិធី​ដែល​ទិញ​១​ថែម​១​នេះ ប៉ុន្តែ​យើង​ក៏​លើកទឹកចិត្ត​អោយ​ប្រជាពលរដ្ឋ​របស់​យើង​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​របស់​រដ្ឋាភិបាល គឺ​៣​ការពារ និង ៣​កុំ​។ ដូចនេះ​ការ​ប្រូ​ម៉ូត ឬ​កម្មវិធី ទិញ​១​ថែម​១ នេះ​គឺ​យើង​អាចជួយ​គាត់​ក្នុងការ​កាត់បន្ថយ​នូវ​ចំនួន​ដែល​គាត់​ទៅ​ដើរ​ផ្សារ ឧទាហរណ៍​ពីមុន​គាត់​ទៅ​៣​ដង​ក្នុង​១​អាទិត្យ ឥឡូវ​គាត់​អាច​ទៅ​ម្ដង ឬ ២​ដង​ក្នុង​១​អាទិត្យ​”​។​

​ផលិតផល​ទឹកដោះគោ​សុទ្ធ ១០០ ភាគរយ​របស់​កសិដ្ឋាន​គិរី​សួគ៌​អា​ចរក​ទិញ​បាន តាមរយៈ​កម្មវិធី​ដឹកជញ្ជូន​តាម​ទូរស័ព្ទ Nham24 នេះ​បានន័យថា អតិថិជន​អាច​កាត់បន្ថយ​ការធ្វើដំណើ​ទៅ​ផ្សារ ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ ដែល​នឹងចូលរួម​ក្នុង​វិធាន​រក្សា​គម្លាត​សុវត្ថិភាព ហើយ​ជួយ​ប្រទេសជាតិ​ឲ្យ​ជៀស​ផុតពី​វិបត្តិ​នេះ​ផងដែរ​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កសិដ្ឋាន​ផលិត​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ឈានមុខ​គេ​នៅ​កម្ពុជា សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​https://www.facebook.com/kirisufarm. ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម