សុខភាព
សារជាតិ ៨ យ៉ាង ក្នុងទឹកដោះគោ ជាមូលហេតុនាំឲ្យយើងឆ្លាតវៃ
ធ្លាប់តែឮគេថា “ផឹកទឹកដោះគោជំនួយខួរក្បាល” ប៉ុន្តែអ្នកខ្លះទៀតនិយាយមិនល្អថា “ល្ងង់ដូចគោ” ដូចនេះថ្ងៃនេះយើងមកដឹងទាំងអស់គ្នាថា តើទឹកដោះគោ ពិតជាជួយឲ្យយើងឆ្លាត មែនឮយ៉ាងណា។

យោងតាមការសិក្សាក្នុងឆ្នាំ ២០១៦ គេយល់ឃើញថា អ្នកផឹកទឹកដោះគោ មានការចងចាំប្រសើរជាងអ្នកមិនផឹក ក្រៅពីការសិក្សានោះ គេសង្កេតឃើញទៀតថា ប្រជាជនក្នុងប្រទេសដែលចូលចិត្តទឹកដោះគោមាន IQ ខ្ពស់ និងឈ្នះពានរង្វាន់ Nobel ច្រើនជាងប្រជាជនដែលមិនផឹកទឹកដោះគោពិតមែន។
ខាងក្រោមនេះជាសារជាតិទាំង ៨យ៉ាងនៅក្នុងទឹកដោះគោ និងសារៈសំខាន់របស់វា៖
១. ប្រូតេអ៊ីន
កោសិកាខួរក្បាលរបស់យើងប្រាស្រ័យទាក់ទងគ្នាតាមរយៈសារជាតិគីមីហៅថា សារធាតុបញ្ជូនសរសៃប្រសាទ ដែលផលិតពីអាស៊ីតអាមីណូ ហើយអាស៊ីតអាមីណូដូចគ្នានោះមាននៅក្នុងទឹកដោះគោ។
២. ទីរ៉ូស៊ីន
ការទទួលទានទឹកដោះគោជួយបង្កើនកម្រិតអាស៊ីតអាមីណូហៅថា ទីរ៉ូស៊ីន ដែលជំរុញឲ្យខួរក្បាលផលិត Norepinephrine, ដូប៉ាមីន និងសារជាតិគីមីផ្សេងៗទៀតក្នុងខួរក្បាល។
៣. ខ្លាញ់
ខ្លាញ់ល្អនៅក្នុងទឹកដោះគោ MCTs (ទ្រីគ្លីសេរីខ្សែសង្វាក់មធ្យម) មានភាពងាយស្រួលក្នុងការបំប្លែងសារជាតិ និងអាចផ្គត់ផ្គង់ដោយផ្ទាល់នូវតម្រូវការថាមពលធម្មតារបស់ខួរក្បាល ដោយរក្សាទុកខ្លាញ់ធាត់នៅក្នុងខ្លួន។
៤. កូលេសស្តេរ៉ុល
កូលេសស្តេរ៉ុល ២៥ភាគរយ នៃរាងកាយមាននៅក្នុងខួរក្បាលដោយសារខ្លាញ់មានសារៈសំខាន់ណាស់ សម្រាប់ការលូតលាស់របស់ខួរក្បាល។ កូលេស្តេរ៉ុលជួយបង្កើនការដឹកជញ្ជូនសញ្ញា និងដំណើរការនៃ synapses នៃខួរក្បាល និងការពារសញ្ញា bioelectrical លើសពីនេះ វាក៏ធ្វើការជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីការពារកោសិកាខួរក្បាលផងដែរ។
៥. គ្លូតាស្យុង
គ្លូតាស្យុងជួយទប់ទល់ភាពតានតឹងអុកស៊ីតកម្ម និងការខូចខាតជាលទ្ធផលបណ្តាលមកពីសមាសធាតុគីមីប្រតិកម្ម ដែលផលិតក្នុងអំឡុងពេលដំណើរការមេតាបូលីសធម្មតា នៅក្នុងខួរក្បាល។
៦. វីតាមីន B និង B12
វីតាមីន B បង្ហាញពីឥទ្ធិពលវិជ្ជមានលើសុខភាពផ្លូវចិត្ត។ ចំណែកឯករណី វីតាមីន B16 ធ្លាក់ទាប វាទាក់ទងទៅនឹងសរសៃឈាមខួរក្បាល ការក្រិន ការចុះខ្សោយនៃការយល់ដឹង ជំងឺធ្លាក់ទឹកចិត្ត ជំងឺវង្វេង និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។
៧. អ៊ីយ៉ូត
ការសិក្សារកឃើញថា សិស្សមានជាតិអ៊ីយ៉ូតច្រើនប្រឡងបានពិន្ទុល្អជាងសិស្សដែលមានជាតិអ៊ីយ៉ូតតិច សូម្បីតែម្ដាយដែលមានជាតិអ៊ីយ៉ូតខ្ពស់ក៏បង្កើតកូនមកឆ្លាតជាងម្ដាយផ្ទុកជាតិអ៊ីយ៉ូតតិចដែរ។

៨. កាឡាក់តូស
ជាតិស្ករក្នុងទឹកដោះគោជាសារជាតិសំខាន់ណាស់ចំពោះការលូតលាស់របស់ខួរក្បាលទារកនិងកុមារ។ ការសិក្សាបង្ហាញថាជាតិស្ករនោះជួយបង្កើតការចងចាំរយៈពេលវែង និងបង្កើនទំនាក់ទំនងកោសិកា។
អ្នកប្រហែលជាគិតថាសារជាតិខាងលើសុទ្ធតែអាចទទួលពីអាហារផ្សេងៗ ប៉ុន្តែអាហារអ្វីដែលអាចផ្ដល់ប្រយោជន៍ដល់ខួរក្បាលផង និងពោះវៀនផងនោះ? ទោះបីជាអ្នកញ៉ាំបន្លែមួយធុងក៏មិនស្មើទឹកដោះគោស្រស់មួយកែវដែរ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


