ព័ត៌មានជាតិ
សហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ ចេញដីកាសម្រេចខុសគ្នាក្នុងរឿង មាស មុត
កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ .ត. ក) បានចេញសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ក្នុងសំណុំរឿង០០៣ ដោយហេតុថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញដីកាដំណោះស្រាយ (ដីកា បញ្ជូនរឿងទៅជំនុំជម្រះ) ដោយបញ្ជូន មាស មុត ទៅជំនុំជម្រះ ដោយឡែកនៅក្នុងថ្ងៃតែមួយនេះដែរ សហចៅក្រមស៊ើបអង្កេតជាតិ បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ប្រឆាំង មាស មុត (ដីកាសម្រេចលើកលែងចោទប្រកាន់)។

ផ្នែកសម្រេចសេចក្តីរួម ដែលសម្រេចជាឯកច្ឆន្ទ ដោយអង្គបុរេជំនុំជម្រះ បន្ទាប់ពីពិនិត្យមើលលើសំណុំរឿងរួចមក អង្គបុរេជំនុំជម្រះបានសម្រេចថា បណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ អាចទទួលយកបាន (កថាខណ្ឌ ៥១ និង ៥៣ នៃសេចក្តីពិចារណា) ចំណែកបណ្តឹងឧទ្ធរណ៍របស់សហមេធាវីការពារក្តី មាស មុត ត្រូវបានប្រកាសថា មិនអាចទទួលយកបាន អនុលោមតាមវិធាន ៧៤(៣)(ក) និង ២១ នៃវិធានផ្ទៃក្នុង (កថាខណ្ឌ ៧៤ និង ៧៧)។
អង្គបុរេជំនុំជម្រះបានអះអាងថា ការចេញព្រមគ្នានូវដីកាដំណោះស្រាយពីរ ដែលផ្ទុយគ្នារបស់សហចៅក្រមស៊ើបអង្កេត គឺជាការខុសច្បាប់ ដោយរំលោភបំពានទៅលើក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក (កថាខណ្ឌ ៧៨-១០៩)។ អនុលោមតាមវិធាន ៧៧(១៣) នៃវិធានផ្ទៃក្នុង សេចក្តីសម្រេចបច្ចុប្បន្នបិទផ្លូវតវ៉ា៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


