ព័ត៌មានជាតិ
តម្រុយ ៣ ចំណុចគួរឲ្យសង្ស័យ ហាក់បញ្ជាក់ស្ថានភាពកូវីដថ្ងៃនេះធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន
ពលរដ្ឋកំពុងរង់ចាំរបាយការណ៍លទ្ធផលស្ថានភាពកូវីដនៅថ្ងៃនេះ ដែលមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ទៅ គ្រាវិបត្តិជំងឺកូវីដ អូសបន្លាយពេលជិតពីរខែមកនេះ។ តាមតម្រុយមួយចំនួន ថ្ងៃនេះអាចមានអត្រាអ្នកឆ្លងកើនឡើងខ្ពស់ក្នុងកំណត់ត្រាមិនធ្លាប់មាន។

តម្រុយទី ១
ម៉ោងជាង ១ រសៀលទៅហើយ ក្រសួងសុខាភិបាលមិនទាន់បានអាប់ដេតទិន្នន័យអ្នកឆ្លងកូវីដនៅឡើយទេ។ ជាធម្មតាព្រឹកឡើងអី តែងតែទទួលរបាយការណ៍ពីក្រសួង ប៉ុន្តែម៉ោងជាង ១ រសៀលនេះនៅមិនទាន់ចេញផ្សាយនៅឡើយ។ ការយឺតយ៉ាវនេះ អាចដោយសារអត្រាអ្នកឆ្លងខ្ពស់ ដែលតម្រូវឲ្យក្រុមមន្រ្តីត្រូវប្រមែប្រមូលទិន្នន័យបូកសរុប ត្រូវចំណាយពេលយូរ។
តម្រុយទី ២
នៅព្រឹកនេះមានការស៊ែរតៗគ្នាថាមានអ្នកឆ្លងជាង ៥០០ នាក់។ ទិន្នន័យដែលមិនទាន់អាចយកជាការបាននេះក៏បង្ហាញដែរថា អ្នកឆ្លងជាង ៩០ ភាគរយរស់នៅនៅរាជធានីភ្នំពេញ។ ទោះបីបែកធ្លាយរបាយការណ៍តាំងពីព្រឹក តែមកដល់ម៉ោងនេះ ក្រសួងក៏មិនទាន់ចេញមកបដិសេធនោះដែរ។
តម្រុយទី ៣
នៅព្រឹកនេះនៅលើផេកអនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ ដែលទទួលបន្ទុករុករកស្រាវជ្រាវអ្នកឆ្លងកូវីដ ១៩ ស្រាប់តែប្រើប្រាស់សំណេរលើបណ្តាញសង្គមហ្វេសបុក “បួងសួងដល់កម្ពុជា We Pray For Cambodia” ហាក់បង្កប់ន័យដ៏គួរឲ្យបារម្ភថា កម្ពុជាជួបស្ថានភាពដ៏អាក្រក់បំផុតពីជំងឺកូវីដ ១៩។
គួរបញ្ជាក់ថា នេះគ្រាន់តែជាតម្រុយខ្លះៗ ខណៈដែលពលរដ្ឋនៅទន្ទឹងរង់ចាំរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល។ ទីតាំងពីរកន្លែងហើយនៅរាជធានីភ្នំពេញ ដែលត្រូវបានដាក់ជាតំបន់ក្រហម បន្ទាប់ពីរកឃើញមានអ្នកឆ្លងរាប់រយនាក់។ ការឆ្លងបន្តគ្នាលើអាជីវករនៅផ្សារអូរឫស្សីមានជាង ១០០ នាក់ ខណៈការធ្វើតេស្តលើអាជីវកររាប់ពាន់នាក់ទៀតមិនទាន់បញ្ចប់នៅឡើយ។ ចំណែកការផ្ទុះនៅរោងចក្រឌីន ហាន់ ក៏ត្រូវបានអាជ្ញាធរចុះបិទ ដើម្បីរកអ្នកពាក់ព័ន្ធ បន្ទាប់ពីមានកម្មករជាង ៥០ នាក់ តេស្តមានកូវីដ ១៩៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


