ព័ត៌មានជាតិ
មន្រ្តីជំនាញ ណែនាំពលរដ្ឋរស់នៅជិតភ្នំត្បែងឱ្យប្រុងប្រយ័ត្ន ក្រោយបាក់រអិលដីនៅចង្កេះភ្នំជាងមួយហិចតា
ព្រះវិហារ ៖ ភ្នំត្បែងដែលជាសម្បត្តិវប្បធម៌ធម្មជាតិ បានបាក់រអិលដីចង្កេះភ្នំអស់ប្រមាណជាងមួយហិចតា កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិបុស្ស ឃុំភ្នំពេញ ស្រុកគូលែនខេត្តព្រះវិហារ ប៉ុន្តែករណីនេះមិនមានបណ្ដាលឱ្យប៉ះពាល់ដល់ពលរដ្ឋនិងផ្ទះសម្បែង នោះទេ។ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាបង្ហោះតៗគ្នាថា ភ្នំត្បែងបាក់ដី ជាប្រផ្នូលមិនសូវល្អ ហើយក្នុងសៀវភៅប្រវត្តិលោកតាសួង ត្រង់ចំណុចមួយគេមាននិយាយថា ឱ្យតែភ្នំត្បែងបាក់ដី គឺជាប្រថ្នូលមិនល្អ។

លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថាននៃខេត្តព្រះវិហារ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥នេះថា ភ្នំត្បែង គឺជាសម្បត្តិវប្បធម៌ធម្មជាតិ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ។ លោកបន្តថា ការរអិលដីធ្លាក់ពីលើភ្នំ(land fly) គឺបណ្ដាលមកពីភ្លៀងខ្លាំងពេក ធ្វើឱ្យសំណើមផ្ទៃខាងក្នុងជ្រាយ ទើបទឹកហូរបាក់ដីត្រង់ចង្កេះភ្នំ អស់ប្រមាណជាមួយហិចតា តែមិនមានប៉ះពាល់ដល់ផ្ទះសម្បែងក៏ដូចជាពលរដ្ឋនោះទេ។

លោកបញ្ជាក់ថា បច្ចុប្បន្នកម្លាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងចុះធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើ។ ករណីនេះដែរ មន្ត្រីជំនាញតែងតែបានណែនាំដល់ពលរដ្ឋដែលកំពុងរស់នៅជុំវិញ ភ្នំត្បែង ត្រូវប្រុងប្រយ័ត្នករណីបាក់ដីបែបនេះ។

ការជំនឿរបស់ពលរដ្ឋ គឺជារឿងមួយ។ ប៉ុន្តែក្រុមអ្នកជំនាញអះអាងថា វាគឺបណ្តាលមកពីកត្តាធម្មជាតិ ភ្លៀងខ្លាំងពេកធ្វើឱ្យទឹកហូរច្រោះដីបាក់ដីតែប៉ុណ្ណោះ បើនៅបរទេសតែងកើតឡើងញឹកញាប់ ដោយបណ្តាលឱ្យបាក់ដីនិងថ្ម ភ្នំ អាចបង្កការគ្រោះថ្នាក់៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


