ព័ត៌មានជាតិ
ក្រុងតាកែវ គ្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់
ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង បានចុះទៅពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៃគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់ក្នុងក្រុងដូនកែវ ខេត្តតាកែវ។


លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៃគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត។

បេសកកម្មចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសិក្សាពីទីតាំងលម្អិត នៃគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទំនប់ការពារទឹកជំនន់ ដែលស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ដែលនឹងត្រៀមរៀបចំនាពេលខាងមុខនេះ ដើម្បីធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ផាសុកភាពប្រជាពលរដ្ឋ និងសោភណ្ឌភាពទីក្រុងស្អាតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


