ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន កោតសរសើរស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រំកុមារកម្ពុជា
សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការកោតសរសើរដល់ស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រំកុមារនៅកម្ពុជា។

សម្តេច ម៉ែន សំអន បានថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសររបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានរៀបចំឡើងសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃអាទិត្យ ១៣ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកត់សម្គាល់អំពីសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលជាផ្នែកមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយនូវអត្រា នៃភាពក្រីក្រ និងដោះស្រាយបានទុក្ខលំបាកមួយចំនួនរបស់ប្រជាជន និងកុមារ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិករបស់មូលនិធិ និងបុគ្គលិករបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីទាំងអស់ ដែលសម្រេចបាននូវលទ្ធការងាររបស់ខ្លួនគួរជាទីមោទនៈ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា កាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាចរិតស្តែងចេញឲ្យឃើញនូវការអនុវត្តតាមស្មារតី នៃ«វប្បធម៌ចែករំលែក» ក្នុងការជួយគ្នាទៅវិញទៅមក ដែលត្រូវធ្វើនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលាដោយមិនរើសអើង។ ជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេងនូវកម្លាំងមនុស្សធម៌ និងសាមគ្គីធម៌ ដែលជាយន្តការជួយជំរុញឲ្យមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី កាន់តែមានកម្លាំងចិត្ត និងស្មារតីទ្វេឡើងថែមទៀត ក្នុងការបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់ និងបានបញ្ជាក់ឲ្យឃើញថា ក្នុងនាមជាខ្មែរ បើទោះបីជាបានទៅរស់នៅក្រៅប្រទេសក៏ដោយ ក៏នៅតែមានបេះដូងជាខ្មែរ ត្រលប់មកអភិវឌ្ឍន៍ និងជួយខ្មែរនៅប្រទេសកំណើតរបស់ខ្លួនដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា សប្បុរសជន អង្គការ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងដៃគូសហប្រតិបត្តិការ ក៏ដូចជា សិល្បករ សិល្បការិនីទាំងអស់ បន្តរួមចំណែកក្នុងការគាំទ្រ និងចែករំលែកនូវក្តីស្រឡាញ់ ដើម្បីជួយដល់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី សម្រេចផែនការដែលបានគ្រោងទុក៕
អត្ថបទ ៖ វិមាន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


