នយោបាយ
ថ្ងៃទី២៧ កញ្ញា ក្រុមថ្នាក់ដឹកនាំបក្សហ៊្វុនស៊ិនប៉ិច នឹងប្តឹងម្ចាស់ ក្សត្រីម៉ារី ទៅក្រសួងមហាផ្ទៃ ករណីមិនប្រគល់ត្រា
ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានអះអាងថា នឹងដាក់ពាក្យប្តឹង ដើម្បីស្នើសុំនិរាករណ៍ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងគ្រប់គ្រងដោយព្រះអង្គម្ចាស់ក្សត្រី ម៉ារី ទៅក្រសួងមហាផ្ទៃ នៅដើមសប្តាហ៍ក្រោយនេះ។
លោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ថា ដល់កាលកំណត់ ព្រះអង្គម្ចាស់ក្សត្រី ម៉ារី មិនព្រមប្រគល់ត្រា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នោះទេ។ លោកបញ្ជាក់ថា ប្រសិនបើមិនព្រមប្រគល់ត្រាទេ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ នឹងអនុវត្តតាមច្បាប់ហើយ ដោយដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនិរាករណ៍ត្រានោះចោល ហើយនឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានព្រមានប្ដឹងម្ចាស់ក្សត្រី ម៉ារី អតីតភរិយាសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រសិនបើមិនព្រមប្រគល់ត្រា ឲ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្សឡើងវិញនោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ផាន់ សិទ្ធី អគ្គលេខាធិការរង និងជាអគ្គលេខាធិការប្រតិបត្តិស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា កន្លងមកគណបក្សបានប្រគល់ត្រា របស់គណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហស្តលេខា សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ ទៅឲ្យព្រះអង្គម្ចាស់ក្សត្រីម៉ារី ជាអ្នកកាន់កាប់ ហើយបើចង់ប្រើត្រានេះ លុះត្រាតែមានការអនុញ្ញាត ពីអនុប្រធានគណបក្សទាំង៤នាក់ និងសម្ដេចក្រុមព្រះ នរោត្តម នរោត្តម រណឫទ្ធិ ទើបអាចប្រើបាន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែព្រះអង្គនៅឆ្ងាយ ពិបាកក្នុងការទំនាក់ទំនង ទើបថ្នាក់ដឹកនាំសម្រេចស្នើសុំយកត្រានេះ យកមករក្សាទុក ដើម្បីប្រើប្រាស់ជាប្រយោជន៍គណបក្ស។
លោក ផាន់ សិទ្ធី បានលើកឡើងទៀតថា មួយរយៈចុងក្រោយនេះ មានភាពមិនប្រក្រតីយ៉ាងខ្លាំង នៅក្នុងគណបក្សទាក់ទងទៅនឹងការ តែងតាំងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ថ្នាក់ប្រធានក្រុមការងារថ្នាក់ប្រតិបត្តិ រាជធានី ខេត្ត ទាំង២៥ ហើយមានការតែងតាំងមួយចំនួន ដោយមិនឆ្លងថ្នាក់ដឹកនាំ គឺអនុប្រធានទាំង ៤នាក់ ដែលកំពុងធ្វើការនាពេលបច្ចុប្បន្ន។
បើតាមលោក ផាន់ សិទ្ធី អ្នកដែលសម្រេច ហើយឈានដល់ការតែងតាំងនោះ គឺលោក ហេង ហាក់លីម ដែលមិនមែនជាសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច តែជាជំនួយការរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ម៉ារី។ លោកថា កន្លងមកថ្នាក់ដឹកនាំគណបក្សចេះតែនៅស្ងៀមដោយគិតថា មិនចង់ឲ្យមានបញ្ហាអ្វីនោះទេ ប៉ុន្តែដោយមានភាពមិនប្រក្រតីកាន់តែខ្លាំងឡើង ថ្នាក់ដឹកនាំត្រូវតែរកវិធានការណាមួយ ដើម្បីរៀបចំគណបក្សឡើងវិញ។
លោក ផាន់ សិទ្ធី បានឲ្យដឹងដែរថា រហូតដល់ពេលនេះ សូម្បីតែព្រះរាជសុខភាព របស់សម្ដេចក្រុមព្រះ ដែលជាព្រះប្រធានគណបក្សផ្ទាល់ ក៏ថ្នាក់ដឹកនាំគណបក្សមិនអាចដឹងបានដែរ ហើយតាមរយៈលោក ចាប ញ៉ាលីវុធ ដែលជាប្អូនបង្កើតរបស់ព្រះអង្គ ដែលបានធ្វើដំណើរទៅប្រទេសបារាំង ចង់ជួបព្រះភ័ក្រ្តព្រះអង្គ ក៏ត្រូវបានរារាំងដែរ។ ដូច្នេះក្នុងនាមថ្នាក់ ដឹកនាំបានរួមគ្នាគិតថា ត្រូវទៅធ្វើអ្វីមួយ ដើម្បីស្ដារស្ថានការណ៍គណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ជៀសវាងឲ្យបុគ្គល ដែលនៅក្រៅគណបក្សមកធ្វើព្យុះធ្វើភ្លៀង តាមចិត្ត។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ផាន់ សិទ្ធី បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំគណបក្ស បានជូនដំណឹងទៅក្រសួងមហាផ្ទៃហើយថា សុំឲ្យប្រគល់ត្រា ហើយដាក់ឱសានវាទត្រឹមថ្ងៃទី២៣ ខែកញ្ញា ប្រសិនបើលោកមិនប្រគល់ត្រា ហើយលោកនៅតែប្រើប្រាស់ត្រានោះ ដោយមិនប្រក្រតីទៀត ថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិច នឹងរៀបចំនីតិវិធីតាមផ្លូវច្បាប់របស់កម្ពុជា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


