នយោបាយ
ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យលោក ឃឹម ឡាគី បង្កើតគណបក្សអនាគតជាតិ ជាផ្លូវការ
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក ឃឹម ឡាគី អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ បង្កើត”គណ បក្សអនាគតជាតិ” ជាផ្លូវការហើយ។ នេះបើយោងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។
លិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលជម្រាបទៅលោក ឃឹម ឡាគី បានបញ្ជាក់ថា ផ្អែកតាមបញ្ញត្តិមាត្រា ៩នៃច្បាប់ ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត “គណបក្សអនាគតជាតិ” សរសេរជាអក្សរកាត់ គ.អ.ជ. និងមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិត នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សអនាគតជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំ ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបញ្ញត្តិមាត្រា៩ មាត្រា ១៨ថ្មី មាត្រា ១៩ថ្មី និងមាត្រា២០នៃច្បាប់ ស្តីពី គណបក្សនយោបាយ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ បានយល់តាមសំណើ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញ ដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប គឺលោក ឃឹម ឡាគី និងលោក ម៉ៅ សុផល ហើយគិតត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ មានមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ២៦រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C