នយោបាយ
អគ្គលេខាធិការ គ.ជ.ប ប្រាប់ពីមូលហេតុ ដែលត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ រយៈពេល៥ឆ្នាំម្តង
ថ្លែងនៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ នេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពន្យល់ពីមូលហេតុមួយចំនួន ដែលត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ រយៈពេល៥ ឆ្នាំម្តង យ៉ាងទៀងទាត់។

លោក ទេព នីថា ថ្លែងថា ចាប់តាំងពីឆ្នាំ២០០២មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ឃុំ សង្កាត់ តាមបែបវិមជ្ឈការ ហើយចាប់ពីពេលនោះមក កម្ពុជាបានរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រៀងរាល់៥ ឆ្នាំម្តង បានចំនួន៤ លើករួចមកហើយ។ បច្ចុប្បន្នកំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ លោកថា ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ តាមបែបវិមជ្ឈការបានផ្តល់ឱ្យប្រជាពលរដ្ឋនៅក្នុង ឃុំ សង្កាត់នីមួយៗមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន និងបានផ្តល់សិទ្ធិ និងការទទួលខុសត្រូវជូនប្រជាពលរដ្ឋក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់ របស់ខ្លួនផងដែរ។

បើតាមលោក ទេព នីថា យោងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ឆ្នាំ២០០១ ឃុំ សង្កាត់ ជានីតិបុគ្គល ដោយត្រូវគ្រប់គ្រងតាមប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន ហើយអំណាចដឹក នាំគ្រប់គ្រង ឃុំ សង្កាត់ បានមកដោយការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ លោកថា នេះជាហេតុផល ដែលយើងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ រៀងរាល់៥ ឆ្នាំម្តង។

ទាក់ទងដល់ការបណ្តុះបណ្តាល លោក ទេព នីថា បានរំឭកដល់គ្រូឧទ្ទេសទាំងអស់ឲ្យយកចិត្តទុកដាក់ធ្វើបទបង្ហាញ ពន្យល់ បកស្រាយចំណុចនីមួយៗឱ្យបានច្បាស់លាស់ ក្បោះក្បាយ និងតាម វិធីសាស្ត្រងាយៗ ដើម្បីឱ្យសិក្ខាកាមឆាប់យល់ និងឆាប់ចាំ។ ជាមួយគ្នានោះ លោកលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានពេញលេញ និងត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ និងកត់ត្រានូវរាល់ចំណុចសំខាន់ៗមេរៀននីមួយៗ ព្រមទាំងលើកជាសំណួរចំពោះចំណុចណា ដែលមានភាពមិនច្បាស់លាស់៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


