នយោបាយ
គណបក្សយុវជនកម្ពុជា គ្រោងឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃទី ២២ និង ២៩ ឧសភា
គណបក្សយុវជនកម្ពុជា គ្រោងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ទ្រង់ទ្រាយធំ នៅថ្ងៃទី ២២ ខែឧសភា និងបិទយុទ្ធនាការនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ខាងមុខនេះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែឧសភានេះថា គណបក្សរបស់លោក កំពុងរៀបចំផែនការសម្រាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ដែលនឹងត្រូវរៀបចំការឃោសនាទ្រង់ទ្រាយធំ នៅថ្ងៃទី ២២ ឧសភា និងបិទយុទ្ធនាការនៅថ្ងៃទី ២៩ ខែឧសភា។ យុទ្ធនាការទ្រង់ទ្រាយធំនេះ នឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ។

លោកថា «ចំពោះគណបក្សយុវជនកម្ពុជា យើងកំពុងត្រៀមខ្លួនក្នុងការចូលរួម ធ្វើយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីស្វែងរកការគាំទ្រ ដោយយើងនឹងធ្វើពិធីហែរក្បួនឃោសនាធំ នៅថ្ងៃទី ២២ និងបិទនៅថ្ងៃទី ឧសភា ២៩ខាងមុខនេះ ហើយនឹងរៀបចំមានម៉ូតូ និងឡាន ដើម្បីចូលរួមធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត»។
ទោះបីជាយ៉ាងណាលោក ពេជ្រ ស្រស់ មិនទាន់អាចបញ្ជាក់អំពីចំនួនសមាជិក-សមាជិកា ដែលនឹងត្រូវចូលរួម និងចំនួនរថយន្ត-ម៉ូតូ ប៉ុន្មាននៅឡើយទេ ដោយថា នឹងត្រូវប្រជុំដាក់ផែនការក្នុងពេលឆាប់ៗនេះសិន។ ជាមួយគ្នានេះ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបញ្ជាក់ដែរថា គណបក្សរបស់លោក នឹងណែនាំដល់សមាជិក-សមាជិកា ដែលចូលរួមឃោសនាបោះឆ្នោតទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទោះបីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មិនមានករណីឆ្លងក៏ដោយ។ ម្យ៉ាងទៀត គណបក្សរបស់លោក ក៏នឹងណែនាំដល់សមាជិក-សមាជិកាទាំងអស់ ត្រូវគោរពអនុវត្តតាមសេចក្ដីណែនាំរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតនេះ ផងដែរ។
សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ចំណែកឯការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល