នយោបាយ
គណបក្សជាច្រើនបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅខេត្តសៀមរាប
បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី ២១ ខែឧសភានេះ ដែលជាថ្ងៃឲ្យគ្រប់គណបក្សនយោបាយទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានកំណត់ទៅដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណបក្សនយោបាយចំនួន ១៣ ដែលបានចុះបញ្ជីឈ្មោះចូល ប្រកួតប្រជែងរកសន្លឹកឆ្នោត ដើមី្បគាំទ្រគណបក្សខ្លួន បានរៀបចំធ្វើជាក្បួន ដើមី្បបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅជាទ្រង់ទ្រាយតូច ធំ ដោយមានធ្វើការផ្សព្វផ្សាយទៅតាមរថយន្ត និង ម៉ូតូរឺម៉ក់តែប៉ុណ្ណោះ អំពីគោលការណ៍ គោលនយោបាយរៀងៗខ្លួន។

ក្នុងសកម្មភាពបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ យើងសង្កេត ឃើញមានតែគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំហែក្បួន មានភាពអធិកអធម ដោយមានការរៀបចំតាមផែនក្បួនទៅសង្កាត់ទាំង១២ របស់ក្រុងសៀមរាប ដោយមានរថយន្ត ម៉ូតូ រ៉ឹម៉ក់ម៉ូតូកង់បី កង់ ដែលបានរៀបចំចងលម្អទៅដោយទង់ជាតិ ទង់បក្ស និង បដា សរសេរអក្សរប្រកបទៅដោយខ្លឹមសារអត្ថន័យ គោលនយោបាយរបស់គណបក្សប្រជា ជនកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ឲ្យប្រទេសជាតិមានភាពរីកចម្រើន និង លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទៀតផង។

លោក ឥត សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានក្រុង សៀមរាប និងលោក ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានក្រុងសៀមរាប រួមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង សង្កាត់ រួមទាំងសមាជិកសមាជិការគណបក្សទាំង១២ សង្កាត់ ប្រមាណជា១ម៉ឺននាក់ចូលរួមក្នុងយុទ្ធនាការនេះផងដែរ។
ក្រោយពីធ្វើការសំណេះសំណាលជាមួយសមាជិកសមាជិការួចមក យើងក៏បានសង្កេតឃើញទៅតាមក្បួននៃផែននីមួយៗ បានធ្វើការដង្ហែនៅតាមដងវិថីនានា ដោយឆ្ពោះទៅកាន់ទីស្នាក់ការបក្សសង្កាត់រៀងៗខ្លួន ដែលប្រកបទៅដោយភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព។
តែបើយើងក្រឡងទៅតាមបណ្តាឃុំ ស្រុក ក្នុងខេត្តសៀមរាប ក៏មានធ្វើសកម្មភាពដូចនៅក្រុងសៀមរាបផងដែរ តែមានទ្រង់ទ្រាយតូច ដោយធ្វើការផ្សព្វផ្សាយទៅតាមរថយន្ត និងម៉ូតូរឺម៉ក់តែប៉ុណ្ណោះ ចូលទៅតាមភូមិ ឃុំរបស់ខ្លួន។
អ្នកសារព័ត៌មានយើង បានសង្កេតឃើញ អំពីសកម្មភាពនៃការ ឃោសនាគ្រប់គណបក្សនយោបាយ នៅក្នុងក្រុងសៀមរាប ដែលមានរូបភាពទ្រង់ទ្រាយធំនោះ គឺមានតែគណបក្សប្រជាជនកម្ពុជា ។ ចំពោះគណបក្សនយោបាយឯទៀត ក៏បានធ្វើសកម្មភាពរបស់ខ្លួន មានលក្ខណៈរបេះរបោះ ពុំមានលក្ខណៈទ្រង់ទ្រាយធំអ្វីឡើយ មានគណបក្សភ្លើង ទៀន ,គណបក្សកម្ពុជានិយម ប៉ុណ្ណោះដែលបានធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនានៃថ្ងៃដំបូង៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?