Connect with us

នយោបាយ

មាន​បណ្តឹង​ចំនួន​១៨​ហើយ ភាគច្រើន​ស្នើសុំ​ឲ្យ​ដាក់ទោស​បក្ស​ភ្លើងទៀន ដែល​ធ្វើ​សកម្មភាព​ឃោសនា​ល្មើសច្បាប់

បានផុស

នៅ

​លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែឧសភា នេះ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ការឃោសនាបោះឆ្នោត​នេះ មាន​បណ្ដឹង​ដាក់​នៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត នៅតាម​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៦ ដែលមាន​១៨​បណ្ដឹង​។​

បើ​តាម​លោក សោម សូ​រី​ដា បណ្តឹង​ទាំងនោះ មាននៅ​រាជធានី​ភ្នំពេញ នៅ​ខេត្តកំពង់ស្ពឺ នៅ​ខេត្តកំពត និង​នៅ​ខេត្ត​ប៉ៃលិន​ជាដើម ហើយ​នៅ​ក្នុង​ចំណោម​បណ្ដឹង​ចំនួន​១៨​នេះ បណ្ដឹង​ភាគច្រើន​ពាក់ព័ន្ធ នឹង​ការស្នើសុំ​ឲ្យ​ដាក់ទោស​ខាង​គណបក្ស​ភ្លើងទៀន ដែល​គណបក្ស​នេះ បានធ្វើ​សកម្មភាព​ឃោសនា​រំលោភ​លើ​មាត្រា​៧១ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។

​លោក​ថា ជាគោលការណ៍​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ប្រកួតប្រជែង ត្រូវបាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​តែ​កម្មវិធី​នយោបាយ និង​គោលនយោបាយ​របស់​គណ​បក្ស​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍ ឃុំ សង្កាត់ តែប៉ុណ្ណោះ ហើយ​តាម​ស្មារតី​នៃ​មាត្រា​៦៧ គណបក្សនយោបាយ ត្រូវធ្វើ​ការប្រកួតប្រជែង​ទៅលើ​កម្មវិធី​នយោបាយ និង​គោលនយោបាយ ក្នុងការ​អភិវឌ្ឍន៍​ឃុំ សង្កាត់ ប៉ុន្តែ​ក្រុមការងារ​គណបក្ស​ភ្លើងទៀន នៅពេល​ធ្វើ​ការហែក្បួន​បាន​ផ្សព្វផ្សាយ​សារ​នយោបាយ បាន​ប្រើ​ផ្ទុយទៅនឹង​មាត្រា​៦៧ ដែល​នៅ​ក្នុងនោះ​មានការ​ប្រមាថមើលងាយ​ចោទប្រកាន់​ទៅលើ​ដៃគូ​ប្រកួតប្រជែង ដូចជា​ចោទប្រកាន់ថា មេឃុំ​ប្រព្រឹត្ត​អំពើពុករលួយ ឬ​ត្រូវយក​មេឃុំ​ដែល​ប្រើ​បក្ស​ចេញ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​ជាដើម​។

​លោក​អះអាងថា ការ​លើក​ឡើង​នេះ គឺជា​ការប្រមាថ​មាក់ងាយ និង​ជាការ​ចោទប្រកាន់​ទៅលើ​គណបក្សនយោបាយ ទៅលើ​បេក្ខជន ទៅលើ​បុគ្គល ដែល​នេះ​ល្មើស​នឹង​មាត្រា​៧១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​។

លោក​សោម សូ​រី​ដា បញ្ជាក់​ដែរ​ថា មកដល់ពេលនេះ​មាន​បណ្ដឹង​ចំនួន​៣​ហើយ ត្រូវបាន​ដោះស្រាយ (​នៅ​ខេត្ត​ប៉ៃលិន​) ហើយ​ក្នុងនោះ ១​បណ្ដឹង គូភាគី​បាន​សះជា ហើយ​បណ្ដឹង​២​ទៀត​មិន​សះជា ដូច្នេះ​បណ្ដឹង​នេះ នឹងត្រូវ​បន្ត​មក​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន​។

​លោក សោម សូ​រី​ដា បាន​ឲ្យ​ដឹង​ដែរ​ថា យន្តការ​នៃ​ការដោះស្រាយ​បណ្ដឹង​ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត​មាន​៣​ថ្នាក់ គឺ​ថ្នាក់ដំបូង នៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត ហើយ​ដំណាក់កាល​នេះ ជា​យន្តការ​សម្របសម្រួល ហើយ​ប្រសិនបើ​គូរ​ភាគី​មិន​សះជា ពួកគាត់​អាច​ប្ដឹង​បន្តទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត ហើយ​យន្តការ​ដោះស្រាយ​នៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​មាន​២​គឺ ផ្សះផ្សារ ហើយ​ក្នុងករណី​មិន​សះជា គឺ​ត្រូវ​បើកសវនាការ​ដើម្បី​ដោះស្រាយ​បណ្ដឹង ហើយ​ក្នុងករណី​ដែល​គូភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ដំណោះស្រាយ​នោះទេ ពួកគាត់​អាច​ប្ដឹង​បន្ត​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែលជា​យន្តការ​ទី​៣ ហើយ​ជា​យន្តការ​ដោះស្រាយ​បណ្ដឹងតវ៉ា និង​បិទផ្លូវ​តវ៉ា​។

​សូមបញ្ជាក់ថា នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ ជាទូទៅ​គណបក្សនយោបាយ​ដែល​បានដាក់​បេក្ខជន​ចូលរួម បានធ្វើការ​ផ្សព្វផ្សាយ​តែ​កម្មវិធី​នយោបាយ និង​គោលនយោបាយ​របស់ខ្លួន​តែប៉ុណ្ណោះ ប៉ុន្តែ​ក៏មាន​គណបក្ស​ខ្លះ​ក៏បាន​ឆ្លៀត​វាយប្រហារ​លើ​គណបក្ស​ផ្សេងៗ​ទៀត​ខុសពី​គោលការណ៍​ច្បាប់​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម