នយោបាយ
ក្រុមអ្នកសង្កេតការណ៍ ICAPP ៖ ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសមធម៌ និងតាមក្បួនច្បាប់អន្តរជាតិ
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ICAPP បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅកម្ពុជា បានប្រព្រឹត្តទៅប្រកបដោយសមធម៌ និងតាមក្បួនច្បាប់អន្តរជាតិ និងបានកោតសរសើរដល់អ្នកពាក់ព័ន្ធ ដែលជួយឲ្យការបោះឆ្នោតនេះទទួលបានជោគជ័យផងដែរ។

លោក Hubert Moise Hai HADDAD បានថ្លែងថា ក្រុមរបស់លោកសង្កេត ឃើញថា ការបោះឆ្នោតនេះស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងសេរីភាព។ ចំណាប់អារម្មណ៍ទី ១ របស់លោក គឺប្រទេសកម្ពុជា ហាក់ដូចជាមានស្ថេរភាពនយោបាយយ៉ាងពិតប្រាកដ។ លោកបានយល់ច្បាស់ ដោយមើលឃើញច្បាស់ នូវរបៀបដែលកម្ពុជាគ្រប់គ្រង ជំងឺរាតត្បាតជំងឺកូវីដ-១៩ បានយ៉ាងល្អ។
លោកថា ជោគជ័យនេះបានអនុញ្ញាតឲ្យកម្ពុជា អាចបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ និងផ្ដល់លទ្ធភាពជូនភ្ញៀវអាចមកធ្វើទេសចរណ៍ឡើងវិញ ហើយប្រជាជនកម្ពុជានៅក្រៅប្រទេស ក៏អាចវិលត្រឡប់មកប្រទេសកំណើតរបស់ខ្លួនបាន ដើម្បីចូលរួមការបោះឆ្នោតផងដែរ។

បើតាមលោក Hubert Moise Hai HADDAD ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងក្នុងសភាពធម្មតាបំផុត។ ខ្លួនលោកផ្ទាល់បានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំងសង្កេតការរាប់សន្លឹកឆ្នោតជាច្រើនលើករួចមកហើយ។ លោកថា ការបោះឆ្នោតដែលមានការចូលរួមប្រកួតប្រជែង ពីសំណាក់គណបក្សនយោបាយចំនួន ១៧នេះ សម្រាប់ក្រុមរបស់លោក ត្រូវបានអនុញ្ញាតឲ្យស្ទើតែគ្រប់មតិទាំងអស់ ដើម្បីបញ្ចេញដោយសេរី។
លោកពិតជាពេញចិត្ត ត្រង់ចំណុចដែលថា អ្នកបោះឆ្នោតម្នាក់ៗ ត្រូវបានចុះឈ្មោះដោយប្រពន្ធកុំព្យូទ័រ ដែលបានបោះពុម្ពចេញជាបញ្ជីឈ្មោះអ្នកបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោតនីមួយៗ ហើយក្រុមរបស់លោកបានពិនិត្យមើលប្រហែល ២០ ការិយាល័យ។ នៅក្នុងបញ្ជីនោះ យើងបានមើលឃើញមានរូបថតសំគាល់អ្នកបោះឆ្នោតម្នាក់ៗ ដូច្នេះមិនអាចមានកំហុស ឬច្រឡំបានឡើយ។

លោក Hubert Moise Hai HADDAD អះអាងទៀតថា អ្នកបោះឆ្នោតត្រូវបានពិនិត្យ ចាប់ពីខ្លោងទ្វារចូលក្នុងការិយាល័យដោយមន្ត្រី ៣នាក់ ក្រោយពីបានបោះឆ្នោតហើយអ្នកបោះឆ្នោត ត្រូវជ្រលក់ចង្អុលដៃក្នុងទឹកខ្មៅលុបមិនជ្រះ ដើម្បីជៀសវាងការបោះឆ្នោតពីរដង។
ហឹបឆ្នោតដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចាក់សោរ និងបិទត្រាចយ៉ាងជិត។ បន្ទាប់មកលោកបានចូលរួមសង្កេត ការរាប់សន្លឹកឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតចំនួន ២ ហើយបានសង្កេតឃើញថា អ្វីត្រូវបានធ្វើឡើងប្រកបដោយភាពម៉ត់ចត់ និងម៉ឺងម៉ាត់បំផុត។
ក្នុងនាមក្រុមការងារ និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមសម្ដែងនូវការកោតសរសើរ ចំពោះក្រុមការងារអ្នករៀបចំការបោះឆ្នោត រួមទាំងអ្នកជូនដំណើរ និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលបានអនុញ្ញាតឲ្យធ្វើដំណើរទៅការិយាល័យបោះឆ្នោត ដែលយើងចង់ទៅសង្កេតដោយគ្មានការហាមឃាត់។
លោកបានធ្វើការសន្និដ្ឋានដោយបញ្ជាក់ថា «ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ យើងខ្ញុំសូមសម្តែងការកោតសរសើរដល់អ្នកទាំងឡាយណា ដែលបានជួយឲ្យការបោះឆ្នោតនេះទទួលបានជោគជ័យ ជាការកោតសរសើរទ្វេរដង ជាពិសេសបន្ទាប់ពីគ្រាដ៏លំបាក ដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់កន្លងមក»៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


