ព័ត៌មានជាតិ
ក្រោយ ACU ប្រកាសរើសអ្នកសង្គតការណ៍ប្រឡងបាក់ឌុប ភ្លាមៗមានអ្នកចុះឈ្មោះរហូតដល់ជាង ២ពាន់នាក់
កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្រកាសជ្រើសរើសអ្នកសង្គេតការណ៍ស្ម័គ្រចិត្តចំនួន ៣ ៣១៨នាក់ សម្រាប់សង្គេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ០៨ តុលា ២០២៤។ ក្រោយការប្រកាសមិនបានប៉ុន្មានផង តួលេខអ្នកបានចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តសរុបមានចំនួន ២ ៥៥៤ នាក់ នេះបើគិតត្រឹមម៉ោង ៩៖៣០នាទីយប់ នាថ្ងៃដដែលនោះ។

ការជ្រើសរើសអ្នកសង្គេតការណ៍ស្ម័គ្រចិត្តនេះ នឹងឈប់ទទួលពាក្យ នៅថ្ងៃសុក្រទី១៣ ខែកញ្ញា ឆ្នា២០២៤ វេលាម៉ោង ២៤៖០០នាទី។ ចំណែក ការប្រកាសឈ្មោះអ្នកជាប់ គឺនៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ដោយឡែក នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា នឹងមានការប្រជុំលើកដំបូងជាមួយក្រុមការងារមន្ត្រី ACU ដឹកនាំសង្គេតការណ៍ថ្នាក់មន្ត្រីរាជធានី-ខេត្ត ដើម្បីទទួលការណែនាំអំពីបទប្បញ្ញត្តិ តួនាទី ភារកិច្ចអ្នកសង្គេតការណ៍ស្ម័គ្រចិត្ត ព្រមទាំងប្រគល់បណ្ណ ជូនអ្នកសង្គេតការណ៍ស្ម័គ្រចិត្ត និងធ្វើការបែងចែកភារកិច្ច។
នៅពេលបំពេញភារកិច្ចជាអ្នកសង្គេតការណ៍រហូតដល់ថ្ងៃចប់ប្រឡង មន្ត្រី ACU នឹងផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់ការចូលរួមសង្គេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤។ ព្រមទាំងថវិកា ចំនួន ១០០ ០០០រៀល សម្រាប់អ្នកសង្គេតការណ៍ម្នាក់ៗ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


