នយោបាយ
ប្រមុខការទូតអាមេរិក រុស្ស៊ី និងចិន នឹងមកប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដោយផ្ទាល់នៅភ្នំពេញ
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន និងលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។ នេះបើតាមលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបញ្ជាក់ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃសុក្រនេះ។

លោក លុយ ដាវីត បានឲ្យដឹងថា មកដល់ពេលនេះ មានប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូនានាចំនួន ៣១ប្រទេសហើយ បានចុះឈ្មោះមកចូលរួមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់នៅប្រទេសកម្ពុជា។ តែយ៉ាងណា រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនេះទេ។ ចំណែក ប្រទេសអ៊ុយក្រែនវិញ ក៏មិនត្រូវបានប្រធានអាស៊ានអញ្ជើញជាភ្ញៀវនោះដែរ។

ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដែលនឹងមានវត្តមានដោយផ្ទាល់របស់លោក Sergei Lavrov គឺលោក លុយ ដាវីត បញ្ជាក់ថា គឺនឹងអាចពិភាក្សាអំពីវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកអាស៊ាន និងរុស្ស៊ី ហើយនឹងជជែកអំពីបញ្ហាប្រឈមជារួមនៅក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ បញ្ហាជម្លោះរុស្ស៊ី និងអ៊ុយក្រែន ក៏អាចនឹងត្រូវលើកយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


