ព័ត៌មានជាតិ
ប្រធានគណបក្សខ្មែរឈប់ក្រ គ្មានឈ្មោះឈរជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
ប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវ៉ាញ ដារ៉ន មិនមានឈ្មោះឈរជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៅថ្ងៃ ២៣ កក្ដដា ខាងមុខនេះទេ។
ថ្លែងប្រាប់ដល់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកនេះ លោក ក្រវ៉ាញ ដារ៉ន បានបញ្ជាក់ថា លោកទើបតែមកពីអាមេរិកនៅខែមិថុនានេះ ហើយទទួលបានព័ត៌មានថាលោកមិនមានឈ្មោះឈរជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៅពេលខាងមុខនោះទេ។

លោកអះអាងយ៉ាងដូច្នេះថា «ខ្ញុំសុំចុះឈ្មោះជាតំណាងរាស្រ្តគេអត់ឲ្យ។ ខ្ញុំទើបតែមកពីអាមេរិកនៅខែ ៦ នេះ អីចឹងអត់ដឹងធ្វើម៉េច»។
លោកក្រវ៉ាញ ដារ៉ន អះអាងថា បានចូលរួមបោះឆ្នោតកាលឆ្នាំ ២០១៨ នៅមណ្ឌលការិយាល័យក្នុងខណ្ឌឫស្សីកែវ។ ក្នុងនាមជាប្រធានគណបក្សនិងគ្មានឈ្មោះឈរជាតំណាងរាស្រ្ត លោកបានលើកអំណះអំណាងរបស់គណៈកម្មការរៀបចំការបោះឆ្នោតដែលថាបានខលជូនដំណឹង តែអត់មានអ្នកទទួលទូរសព្ទ។ តែលោកលើកជាចម្ងល់ បើខលមិនចូលម៉េចមិនមកទំនាក់ទំនងមកស្នាក់ការគណបក្ស។ ចឹងទេលោកក៏អត់យល់ពីនីតិវិធីធ្វើការរបស់គជបដែរ។
យ៉ាងណាមិញ ប្រធានគណបក្សខ្មែរឈប់ក្រដែលមានសញ្ជាតិអាមេរិកផងនោះបានបញ្ជាក់ថា ការបោះឆ្នោតខាងមុខនេះ បើគណបក្សខ្មែរឈប់ក្រឈ្នះឆ្នោត ក៏មានបេក្ខជនសម្រាប់ទទួលតំណែងជានាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះលោកក៏អាចទទួលតួនាទីជារដ្ឋមន្ត្រីទី ១ ក្រោមការដឹកនាំដោយរដ្ឋាភិបាលថ្មីបើគណបក្សរបស់លោកឈ្នះឆ្នោត។
រដ្ឋសភាជាតិបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយមានការកែប្រែមាត្រាថ្មីចំនួន ៣ គឺមាត្រា២៣ ថ្មី មាត្រា ១៤២ ថ្មី និងមាត្រា ១៤៣ ថ្មី។ មាត្រា ២៣ ថ្មីគឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ ២៥ ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋានក្នុងប្រទេសកម្ពុជា មានការតែងតំាងពីគណបក្សនយោបាយ។
អ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួន ២ លើកចុងក្រោយ។ រីឯមាត្រា ១៤២ ថ្មី ក៏ចែងអំពីការផាកពិន័យចំនួន ៥ លានរៀល ទៅ ២០ លានរៀល ចំពោះបុគ្គលដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យយ៉ាងតិច ៥ ឆ្នាំ។
ចំណែកឯមាត្រា ១៤៣ ថ្មី វិញ គឺចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី ១០ លានទៅ ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១៤២ ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៥ ឆ្នាំយ៉ាងតិចដូចគ្នា៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?