នយោបាយ
សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ
សហព័ន្ធសហជីពកម្ពុជាអាស៊ី (CAF) និងសហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមានច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ ដោយសារក្រុមជ្រុលនិយមទាំងអស់នោះ តែងតែបង្កើតសកម្មភាពដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងធ្វើឱ្យពលរដ្ឋជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។

ញត្តិរបស់សហព័ន្ធសហជីព CAF នៅថ្ងៃទី ១១ ខែមករានេះបានឱ្យដឹងថា៖ «ពួកយើងទាំងអស់គ្នាត្រូវការសុខ សន្តិភាព ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាមជាច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះទេ ដែលកម្ពុជាមាន សុខសន្តិភាពយ៉ាងពិតប្រាកដ»។
ញត្តិបន្តថា៖ «ពួកយើងស្អប់ណាស់សង្រ្គាម គឺនាំមកនូវវិនាសហិនហោចខ្លោចផ្សា បែកបាក់ម៉ែឪ បងប្អូន មិនត្រូវការ ក្រុមប្រឆាំង ដែលញុះញង់ឱ្យបង្កើតសង្រ្គាមនៅកម្ពុជាឡើយ។ ពួកយើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបាន គង់វង្សយូអង្វែងជារាងរហូត មានសន្តិភាព គឺមានអ្វីៗទាំងអស់»។
សមាជិក សមាជិការនៃសហព័ន្ធសហជីព CAF បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ បានអំពាវនាវឱ្យមានការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវកម្ម ដោយពួក ទាំងនេះតែងតែបង្កអស្ថិរភាពសន្តិសុខក្នុងសង្គម និងធ្វើឱ្យមាននូវចលាចលជ្រុលនិយម សភាពការច្របូក ច្របល់នៅក្នុងប្រទេស។
ក្រុមជ្រុលនិយម តែងតែបានបង្កើតនៅសកម្មភាពមានការញុះញ៉ង់ បង្កាច់បង្ខូចនូវព័ត៌មានមិនពិត គ្មានភាពស្មោះត្រង់ ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខ ដោយបានចូលរួមអនុវត្តនូវសារនយោបាយមួយចំនួនរបស់ពួកខ្លួននូវអ្វី ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បណ្តាលឱ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗដោយសារតែពួកគេផងដែរ។
សហព័ន្ធសហជីព CAF បានអំពាវនាវរាជរដ្ឋាភិបាលរៀបចំ ដំណើរការនៃការបង្កើតច្បាប់នេះឡើងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងសូមឱ្យរាជរដ្ឋាភិបាលពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់នេះឡើងឱ្យបានឆាប់បំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព។
ចំណែកសហភាពសហជីព CCTUH បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃ ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការបង្កើតឱ្យមានច្បាប់ដាក់ ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ។
ដោយពួកទាំងនេះតែងតែបង្កអស្ថេរភាពសន្តិសុខក្នុងសង្គម និងធ្វើឱ្យមាននូវចលាចលជ្រុលនិយម សភាពការ ច្របូកច្របល់នៅក្នុងប្រទេស។ ក្រុមនេះបានបង្កើតនូវសកម្មភាពញុះញង់ បង្កាច់បង្អួចនូវព័ត៌មានមិនពិត គ្មាន ភាពស្មោះត្រង់ ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខនៅក្នុងសារនយោបាយរបស់ពួកគេដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បណ្តាលឱ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗ។
សមាជិកសមាជិកានៃសហភាពសហជីព CCTUH បានថ្លែងថា៖ «យើងមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះដំណើរការនៃការបង្កើត ច្បាប់នេះឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្នើសុំពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់ ឱ្យបានឆាប់បំផុត ដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព»៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


