អាជីព
អនុវត្ត ៥ ជំហាននេះ ធានាថានឹងទទួលបានអាជីពដែលយើងស្រលាញ់ពេញចិត្ត
ធ្លាប់ផ្លាស់ប្ដូរការងារញឹកញាប់ឬអត់? ចុះមានដឹងមូលហេតុដោយសារអ្វីដែរទេ? មានហេតុផលជាច្រើនដែលមនុស្សតែងតែផ្លាស់ប្ដូរការងារ ប៉ុន្តែហេតុផលធំចម្បងគឺ ធ្វើការងារដែលខ្លួនមិនបានពេញចិត្ត។
អាជីពដែលយើងពេញចិត្តយើងពិតជាហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនពេញទំហឹងហើយក៏ធ្វើឲ្យយើងរីករាយនឹងរិកចម្រើនលឿនដូចគ្នា។ នេះគឺជាគន្លឹះសំខាន់ៗទាំង ៥ មុនពេលចាប់ផ្ដើមស្វែងរកអាជីពថ្មី៖
១. ដឹងខ្លួនឯងច្បាស់សិន

វិធីល្អដើម្បីចាប់ផ្ដើមគិតអំពីអាជីពរបស់យើង គឺត្រូវគិតពីជីវិតដែលយើងចង់បានសិន។ នេះជារបៀបស្វែងរកអាជីពដែលអាចធ្វើឲ្យយើងមានមោទនភាពជាមួយការងារ។
តើលុយមានសារៈសំខាន់សម្រាប់យើងទេ? តើយើងចង់ធ្វើការបន្ថែមពេលនៅផ្ទះទេ ឬបន្ថែមម៉ោងនៅក្រុមហ៊ុនបាន? តើយើងចង់ធ្វើការឲ្យខ្លួនឯង ឬសម្រាប់អ្នកដទៃទេ?
ត្រូវតែរៀនស្វែងយល់ថា ខ្លួនឯងជានរណាជាមុនសិន សឹមសម្រេចចិត្តលើអាទិភាព និងអ្វីដែលធ្វើឲ្យយើងសម្គាល់បាន មុនពេលយើងពេញចិត្តនឹងអាជីពមួយនោះ។
២. ចង់ដឹងចង់ឃើញ
តើយើងចង់ដឹងអំពីអ្វី? តើយើងស្រឡាញ់អ្វីតាំងពីក្មេង? តើយើងអាចដាក់ឈ្មោះតំបន់ក្រុមហ៊ុនសហគ្រាសដែលយើងចាប់អារម្មណ៍បានទេ? នៅពេលដែលយើងបានកំណត់ការចង់ដឹងចង់ឃើញរបស់ខ្លួនឯង យើងក៏អាចស្វែងយល់បន្ថែមទៀត ដោយសិក្សាវគ្គសិក្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ឬអភិវឌ្ឍជំនាញថ្មីៗនៅក្នុងតំបន់នោះ។
៣. ស្វែងរកអ្នកណែនាំម្នាក់

មនុស្សគ្រប់គ្នាត្រូវការអ្នកណែនាំម្នាក់ ដើម្បីមកបង្ហាញផ្លូវនោះដល់យើងសិន។ នៅពេលដែលយើងបានយល់ពីតម្រូវការនិងការចង់ដឹងចង់ឃើញរបស់យើងរួចរាល់ គួរតែពិភាក្សាគំនិតជាមួយអ្នកណែនាំ ដែលអាចគាំទ្រនិងណែនាំយើងអំពីជម្រើសអាជីពនាពេលអនាគត។
ពួកគេអាចជាគ្រូបង្វឹកជីវិតអាជីព ជាមិត្តជិតស្និទ្ធ មិត្តរួមការងារបច្ចុប្បន្ន សិស្សច្បងឬសមាជិកគ្រួសារជាដើម។
៤. បង្កើតបណ្តាញ

ពេលយើងចង់បានអាជីពថ្មី សូមទាក់ទងមនុស្សដែលពាក់ព័ន្ធជាច្រើនតាមដែលយើងអាចធ្វើបាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬតាមរយៈទំនាក់ទំនងដែលមានស្រាប់។
បណ្ដាញគឺជាទំនាក់ទំនងមួយដែលមិនអាចកាត់ចេញបាន មិនថាមានរឿងអ្វី បណ្ដាញគឺជាប្រព័ន្ធប្រតិកម្មរហ័សមួយ ដែលយើងងាយស្រួលទទួលបានព័ត៌មាន។
៥. អត់ធ្មត់និងរង់ចាំ

នៅពេលយើងបានពិគ្រោះជាមួយអ្នកណែនាំ និងបានបង្កើតបណ្ដាញរួចរាល់ រឿងចុងក្រោយដែលគួរធ្វើគឺត្រូវអត់ធ្មត់ មុនពេលយើងផ្លាស់ប្ដូរការងារ។
អ្វីដែលល្អក្នុងជីវិតយើងនឹងមកដល់ សូមរង់ចាំដោយការអត់ធ្មត់ឲ្យដល់ទីបញ្ចប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖careergirldaily
ចុចអាន៖ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន
ចុចអាន៖សញ្ញាសម្ងាត់បង្ហាញថា ក្រុមហ៊ុនអ្នកកំពុងជិតក្ស័យធន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់