Connect with us

អាជីព

រៀន​បង្កើត​អារម្មណ៍​ថា កន្លែង​ធ្វើការ​របស់​ខ្ញុំ​មាន​សុវត្ថិភាព

បានផុស

នៅ

តាម​រយៈ​ការ​ស្ទង់មតិ​របស់ BBB Better Business Bureau បុគ្គលិក​ដែល​ធ្វើការ​ច្រើន​ចង់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ការ​វាយតម្លៃ​បុគ្គលិក​ជា​ប្រចាំ (Evaluations ) ចំណែក​បុគ្គលិក​លំៗ មិន​ចង់​បាន​ទេ​ហើយ​ច្រាន​ចោល​ការ​វាយតម្លៃ​ឬ​រក​លេសផ្សេងៗទៀត។

ជាទូទៅ ទាំង​បុគ្គលិក​ល្អ​និង​បុគ្គលិក​ខូច តែងតែ​ចង់​មាន​អារម្មណ៍​ថា ខ្លួន​ជា​​អាទិភាព​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ឬជាមនុស្ស​សំខាន់ ហើយ​លទ្ធផល​ក្នុង​ការ​ស្ទង់មតិ​និយាយភាគច្រើនថា​ពួកគេ​ «ចង់បាន​កន្លែងធ្វើការដែលមានសុវត្ថិភាព» មិនភ័យបារម្ភដោយពាក្យចចាមអារាមផ្សេងៗ។

យើង​អាច​បង្កើតកន្លែង​ធ្វើការ​មួយ​ដែល​បុគ្គលិក​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ផ្លូវចិត្ត​បានតាមរយៈ៖

១ ភ្ជាប់​ទំនាក់ទំនង​រវាង​និយោជិក​និង​បុគ្គលិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រប់គ្រងចាំបាច់ត្រូវដឹងពីរបៀបបង្កើនការចូលរួមរបស់និយោជិកក្នុងការងារ​ពិសេស​ដោះស្រាយ​បញ្ហា​នានាក្នុងបរិយាកាសការងារ កុំ​ឲ្យ​ធ្លាក់ដៃ​ព្រោះថា បុគ្គលិក​ល្អ​ចាកចេញ បុគ្គលិក​អែបអប​នៅច្រើន អាស្រ័យ​លើគំនិត​របស់អ្នកគ្រប់គ្រងផ្ទាល់។

ឮស្តាប់​មើល​ទៅ​ហាក់ដូចជា​សាមញ្ញ​តែ​ ការចំណាយពេលជាមួយនិយោជិក​និងស្គាល់ពួកគេ​គឺជា​មធ្យោបាយ​ងាយស្រួល​និង​មានប្រសិទ្ធភាពក្នុងការលើកកម្ពស់​ស្មារតី​ការងារ​និង​ការ​ចូល​រួម​គំនិត​ ឆ្ពោះ​ទៅ​រក​ជោគជ័យ​ដូច​គ្រួសារ​ជិះ​លើ​ទូក​តែមួយ។

២ ស្គាល់​មនុស្ស​ឆ្នើមៗ​របស់​យើង

ការ​រៀនសូត្រពីគ្រួសារ ប្រវត្តិនិងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ អាចជួយ​​​ឲ្យអ្នកគ្រប់គ្រងអាច​មានល្បិចដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយពួកគេ។ រកពេលថ្ងៃ​ដើម្បីនិយាយ​សួស្តីហើយ​ឆាតសួរពួកគេថា តើគ្រួសាររបស់​ពួកគេកំពុងធ្វើការងាររលូន​មុខរបរបើក​ថ្ងៃមុនយ៉ាងណាហើយ សុខភាព​ម៉េច​ហើយ។ល។ ការ​អនុវត្ត​រហ័សនិងត្រង់ៗ អាចធ្វើ​ឲ្យ​បុគ្គលិក​ឆ្នើម​មាន​អារម្មណ៍​ដូចជា វត្តមាន​របស់​ពួកគេត្រូវបានមេដឹកនាំស្គាល់ ហើយ​យកចិត្តទុកដាក់​ខ្លាំង​ជាពិសេស។ការ​ស្រាវជ្រាវបង្ហាញថានិយោជិកដែលមានអារម្មណ៍ថា ខ្លួន​ត្រូវ​បាន​​ឲ្យ​​តម្លៃខ្ពស់មានទំនោរចូលរួមកាន់តែច្រើនឡើងៗ នៅ​ក្នុង​ការងារ​និង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ​មិន​ស្ដាយ​កម្លាំង​ទេ ពោល​ឲ្យ​ខ្លី​គឺ​គេ​បំភ្លេច​ចោល​តែ​ម្តងការធ្វើCV​រកការងារ​ថ្មី ព្រោះ​គេ​​លែងគិតថាចង់ចាកចេញពីទី«ដ៏មាន​សុវត្តិភាពមួយនេះ!»។

៣ ធ្វើ​តែចំពោះបុគ្គលិកល្អ

ពិត​ណាស់ យើងត្រូវ​ចេះកំណត់នូវឧបករណ៍សម្រាប់ភាពជោគជ័យ។ ក្នុងនាមជាអ្នកគ្រប់គ្រង​យើង​មិនមាន​ពេល​ជាមួយ​បុគ្គលិកច្រើន​ទេ ច្នេះត្រូវប្រាកដថា មាន​តែ​និយោជិកល្អប៉ុណ្ណោះ​ដែលមានឱកាស​បាននៅ​ក្នុងទីតាំងសុវត្ថិភាពនេះ។ ផ្តល់​ឲ្យ​ពួកគេ​នូវ​ទំនុកចិត្ត​បន្ថែម​ទៀត​លើ​អ្វី​ដែល​ពួកគេ​កំពុងធ្វើតែមិនប្រាកដថា ត្រូវទ្រាំជាមួយបុគ្គលិកអ៊ែលៗលំៗនោះទេ។ អារម្មណ៍​គ្មានសុវត្តិភាព​ អាចនឹងត្រូវបញ្ឈប់ខណៈ​ពេលដែលបុគ្គលិកមិនល្អ​លែងនៅ​ រីឯបុគ្គលិក​ល្អត្រូវ​បានរ៉ាប់រង​ឲ្យ​តម្លៃ ឬទទួលរង្វាន់សក្តិសម​។ ព្យាយាមដោះស្រាយបញ្ហាបែងចែកបុគ្គលិកល្អ និង​មិន​ល្អចេញ​ឲ្យ​ខាងតែបាន ដូចរើស​ចម្រាញ់​គ្រាប់​សណ្តែកដែរ​ ។ ទោះ​ខ្ចិលយ៉ាងណា​យើង​ត្រូវ​តែធ្វើ ព្រោះ​គ្រាប់​ស្អុយ​តិចតួច បានបណ្តាលឱ្យ​បបរបង្អែមទាំង​ឆ្នាំង​ហូប​មិនកើត។

៤ បណ្ដុះបណ្ដាល​បន្ថែម

កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅមនុស្ស​កំហូច បាន​ន័យថា ការ​ផ្តល់​ឲ្យ​បុគ្គលិក​របស់អ្នកនូវមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់​ភាព​ជា​ម្ចាស់​ខ្លួនឯង​លើ​កិច្ចការ មិនមែន​អនុវត្តិ​ជា​ទូទៅទេ ព្រោះ​ការ​បណ្តុះបណ្តាល​នៅកន្លែងធ្វើការ​គឺថ្លៃណាស់ តម្លៃ​ដែល​ខាតបង់ គឺពេលវេលា​និង​ការវិនិយោគចិត្ត​ថ្លើមរបស់យើង ដូច្នេះ​ចូរ​ចម្រាញ់​យក​តែអ្នកដែលមាន​ឆន្ទៈ​រីកចម្រើន ​និង​ឧស្សាហ៍​ព្យាយាម ។ ទំហំ​នៃ​ការ​បង្កើន​កម្រិត​ចូលរួមរបស់ពួកគេជា​ឱកាស​នៃ​ការ​ចាត់ថ្នាក់​ពួកគេ​ថា ជា​ឆ្អឹង​ខ្នង​របស់​សហគ្រាស ហើយអ្នកដែលជាឆ្អឹងខ្នងនឹង​ត្រូវបានថ្នាក់ថ្នមឲ្យ​​តម្លៃ ឲ្យ​សម្រេចចិត្ត ឲ្យ​សាកល្បង​ ព្រោះ​ភាពជោគជ័យឬបរាជ័យ​នឹង​ពឹង​ផ្អែក​លើពួកគេ។ អនុញ្ញាត​ឲ្យ​ពួកគេ​ដឹងពីអ្វីដែលដំណើរការ​និងអ្វី​ដែល​ខ្សោយ​និង​អនុញ្ញាត​ព្រមទាំង​គាំទ្រ​​ឲ្យ​ពួកគេ​បាន​ផ្លាស់ប្ដូរ​ដើម្បី​រីកចម្រើន៕

ប្រែសម្រួល៖សុភា

ប្រភព៖ Better Business Bureau 

ចុចអាន៖សម្តី៤យ៉ាងនេះ ​គេ​អាច​នឹង​ចាត់​យើង​ក្នុង​ចំណោម​បុគ្គលិក​យ៉ាប់​ភ្លាម

ចុចអាន៖សញ្ញា៥យ៉ាងបញ្ជាក់ថា​ យើង​ជា​បុគ្គលិក​សំណព្វ​របស់​មេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម