អាជីព
គន្លឹះដោះស្រាយដោយសន្តិវិធី ចំពោះការសម្លុតធ្វើបាបនៅកន្លែងធ្វើការ
គ្រប់គ្នាប្រហែលជាគិតថា ការសម្លុតច្រើនកើតមាននៅក្នុងសាលារៀន ប៉ុន្តែយើងអាចនឹងមានការភ្ញាក់ផ្អើល ដែលដឹងថាការសម្លុតគំរាមកំហែង ក៏អាចកើតមាននៅកន្លែងធ្វើការបានដែរ។
ជាពិសេសចំពោះបុគ្គលិកថ្មីថ្មោង!
នៅពេលយើងកាន់តែចាស់ ឥទ្ធិពលនៃការសម្លុត អាចនាំឲ្យមានការព្រួយបារម្ភដល់សុខភាពជាច្រើន រួមទាំងផលប៉ះពាល់ខាងរាងកាយនិងផ្លូវចិត្ត។ នេះអាចបណ្ដាលឲ្យមានភាពតានតឹង និងកង្វះទំនុកចិត្ត នៅកន្លែងធ្វើការ។
ខាងក្រោមនេះ ជាគន្លឹះខ្លះៗ ដែលអាចប្រើបាននៅពេលមាននរណាម្នាក់ សម្លុតធ្វើបាបនៅកន្លែងធ្វើការ ៖
១. ពិនិត្យមើលសកម្មភាពខ្លួនឯង

មុនពេលដែលអ្នកសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ស្ដីពីការទាក់ទងនឹងការសម្លុតធ្វើបាប នៅកន្លែងធ្វើការ អ្នកគួរតែពិនិត្យទ្វេដងជាមួយខ្លួនឯង ដើម្បីដឹងថា តើអ្នកអាចចូលរួមចំណែកអ្វីខ្លះដល់កំហឹងពួកគេ។
ក្នុងកាលៈទេសៈខ្លះ ការសម្លុតប្រហែលជាគ្រាន់តែជាការកើតឡើងតែមួយដងប៉ុណ្ណោះ ដូច្នេះបណ្ដោយឲ្យវាទៅ ហើយការដែលយើងឈានទៅមុខអាចជាដំណោះស្រាយដ៏ល្អមួយ។
២. ព្យាយាមដោះស្រាយបញ្ហាឲ្យបានឆាប់
យើងអាចយល់បាន ដែលចាំបាច់មិននិយាយអ្វី នៅពេលត្រូវបានគេសម្លុត។ នេះប្រហែលមកពីអ្នកខ្លាច ឬមិនចូលចិត្តបង្ហាញបញ្ហារបស់អ្នក ជាមួយអ្នកដទៃ។ ទោះយ៉ាងណា វាជាការសំខាន់ណាស់ ដែលត្រូវយល់ថា ការសម្លុតធ្វើបាបរយៈពេលយូរ អាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់សុខភាព និងសុខុមាលភាពរបស់អ្នក។
នេះជាមូលហេតុដែលវាមិនគួរអូសបន្លាយពេល អ្នកគួរតែរកមើលសកម្មភាពភ្លាមៗ មុនពេលដែលវាឈានដល់ចំណុចមួយ ដែលអ្នកមិនអាចដោះស្រាយស្ថានការណ៍បាន។
៣. ជូនដំណឹងដល់ថ្នាក់លើ
ប្រសិនបើអ្នកមិនស្រួលក្នុងការដោះស្រាយស្ថានការណ៍ ដោយខ្លួនឯងទេ សូមនិយាយទៅកាន់ផ្នែកធនធានមនុស្ស ឬអ្នកមានឋានៈខ្ពស់ ដែលអាចជួយអ្នកក្នុងការដោះស្រាយបញ្ហានេះបាន។
៤. កុំធ្វើបាបខ្លួនឯង

បើអ្នកធ្វើបាបខ្លួនឯង វាអាចបង្កើនផលប៉ះពាល់កាន់តែខ្លាំង ណាមួយមាននរណាម្នាក់សម្លុត វាក៏បានទទួលរងសំពាធមកលើអ្នករួចទៅហើយ។ សូមអភិវឌ្ឍព្រំដែនអារម្មណ៍ខ្លួនឯង ឲ្យមានសុខភាពល្អ ដើម្បីការពារពីប្រតិកម្មមិនល្អណាមួយ ចំពោះការគំរាមកំហែង នៅពេលវាកើតឡើងដោយចៃដន្យ។
៥. ប្រមូលភស្តុតាងជាឯកសារ
វាអាចជាព័ត៌មានសំខាន់បំផុត ក្នុងការដោះស្រាយជាមួយអ្នកដែលតែងតែសម្លុតយើង នៅកន្លែងធ្វើការ។ សូមប្រាកដថា អ្នកបានចងក្រងនូវវត្ថុតាងដែលទាក់ទងជាមួយការសម្លុត ឬការប្រឈមមុខណាមួយ ដែលធ្លាប់មាន។
វាក៏ជាប្រយោជន៍រំលឹកឡើងវិញ នូវព័ត៌មានដែលអ្នកអាចនឹងភ្លេច នឹងថែមទាំងអាចជួយគាំទ្រករណីរបស់អ្នកផងដែរ ប្រសិនបើអ្នកជ្រើសរើសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះពួកគេ។

ការគំរាមកំហែងនៅកន្លែងធ្វើការ គឺជាបញ្ហាដែលត្រូវយល់ដឹងបន្ថែម។ មនុស្សជាច្រើនជ្រើសរើសរក្សាវានៅធម្មតា ហើយទទួលរងនូវភាពស្ងៀមស្ងាត់។
ទោះយ៉ាងណា ការគាំទ្រខ្លួនឯង និងជំហរអាចមានប្រយោជន៍ មិនត្រឹមតែអាចបញ្ឈប់ការសម្លុតធ្វើបាបប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកដទៃ ឲ្យមើលមកអ្នកល្អជាងមុន ហើយក៏មិនមែនជាមនុស្សដែលងាយនឹងធ្វើបាបបានដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


