សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះឃ្លាំងចំនួន ៣ ខូចខាតធ្ងន់ធ្ងរ នៅខណ្ឌសែនសុខ
ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ លើឃ្លាំងតំឡើងគ្រឿងតុបតែងឆាក និងកម្មវិធី បណ្ដាលឱ្យរាលដាលទៅឃ្លាំងជាប់គ្នា សរុបចំនួន៣ឃ្លាំង ក្នុងនោះឃ្លាំង២ត្រូវបានបំផ្លាញខូចខាតទាំងស្រុង ខណៈមានម៉ូតូចំនួន៣គ្រឿង និងរថយន្ត៣គ្រឿង ត្រូវបានឆេះអស់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ២០ នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍ B01 ផ្លូវបេតុង ១ឧសភា ស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះមួយ ចេញពីផ្នែកខាងត្បូងនៃឃ្លាំង ហើយបន្តិចក្រោយមក ក៏មានអណ្តាតភ្លើងឆាបឆេះឡើងភ្លាមៗ។ កម្មករនៅក្នុងឃ្លាំងបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ប៉ុន្តែមិនអាចគ្រប់គ្រងបាន។

ប្រភពដដែលបានបន្តថា អណ្តាតភ្លើងបានឆាបឆេះកាន់តែខ្លាំង ដោយសារតែសម្ភារៈនៅក្នុងឃ្លាំងភាគច្រើនជារបស់ងាយឆេះ ដូចជា ជ័រ ក្តារ កាវ និងសារធាតុឆាបឆេះផ្សេងៗទៀត។
បន្ទាប់មក ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងស្នើសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។ ក្នុងហេតុការណ៍នេះ ក៏មានវត្តមានអភិបាលខណ្ឌសែនសុខ អធិការនគរបាលខណ្ឌ និងកម្លាំងសមត្ថកិច្ចជាច្រើនចេញជួយអន្តរាគមន៍ផងដែរ។

ក្រោយទទួលព័ត៌មាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ភ្លាមៗ ហើយក៏មានការចូលរួមពីរថយន្តជំនួយរបស់ក្រុមហ៊ុនឯកជន និងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ យ៉ាងណាក៏ដោយ រហូតដល់ម៉ោងប្រមាណ ៩ និង ៣០ នាទីយប់ថ្ងៃដដែល អគ្គិភ័យនៅមិនទាន់ត្រូវបានគ្រប់គ្រងឱ្យរលត់បានទាំងស្រុងនៅឡើយ។

ចំពោះការខូចខាត ជំហានបឋម បានបញ្ជាក់ថា ឃ្លាំង២ក្នុងចំណោម៣ឃ្លាំង ត្រូវបានបំផ្លាញទាំងស្រុង ខណៈរថយន្ត៣គ្រឿង និងម៉ូតូ៣គ្រឿង ត្រូវបានឆេះអស់។ មូលហេតុបឋមត្រូវបានសង្ស័យថា បណ្តាលមកពីការខូចខាតប្រព័ន្ធអគ្គិសនី (ទុស្សេរ)។

បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដ និងវាយតម្លៃការខូចខាតបន្ថែម៕
អត្ថបទ សំណាង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


