Connect with us

សន្តិសុខសង្គម

នគរបាលជំនាញឆ្មក់បង្រ្កាបទីតាំងភោជនីយដ្ឋាន «ឬស្សីស្រស់» ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ សង្ស័យពាក់ព័ន្ធសេវាកម្មខុសច្បាប់

បានផុស

នៅ

កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន «ឬស្សីស្រស់» ឃាត់ប្រុសស្រីជាច្រើននាក់ ដោយសង្ស័យថាទីតាំងខាងលើមានបង្កប់សេវាកម្មខុសច្បាប់។ ប្រតិបត្តិការនេះធ្វេីឡេីងនៅបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ម្ចាស់ទីតាំង និងបុគ្គលិកនារីៗ រួមទាំងអ្នកពាក់ព័ន្ធបំរើការក្នុងហាងបូករួមទាំងសម្ភារៈមួយចំនួនធំ យកទៅសួរនាំជាបណ្តោះអាសន្ន។ ក្រោយពេល ប្រតិបត្តិការរួច សមត្ថកិច្ចបានបញ្ជូនមនុស្សប្រុសស្រី ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីសាកសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម