សន្តិសុខសង្គម
សង្វេគ! ពស់ចឹក បណ្តាលឱ្យស្រ្តីជនជាតិដើមភាគតិចម្នាក់ស្លាប់ អំឡុងពេលបេះស្វាយចន្ទី
ស្ត្រីម្នាក់ដែលជាជនជាតិដើមភាគតិច បានបាត់បង់អាយុជីវិត បណ្តាលមកពីពស់ចឹក ខណៈពេលទៅរើសគ្រាប់ស្វាយចន្ទី នៅចម្ការរបស់ខ្លួន និងរើសអុសត្រៀមទុកដុតនៅរដូវវស្សា។ ហេតុការណ៍ពស់ចឹកនេះ កើតឡើងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ និងទទួលមរណៈនៅថ្ងៃទី ៣០ ខែមេសា។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សាយ ខាំឌី អាយុ ៦៩ ឆ្នាំ ជនជាតិដើមភាគគ្រឹង រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានស្លាប់នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ៧ ព្រឹក ។ នេះបើតាម លោក ស្វែង បាន មេភូមិទៀមលើ បានថ្លែងប្រាប់កម្ពុជាថ្មី។
បើតាមការអះអាងកូនរបស់ជនរងគ្រោះ រៀបរាប់ថា អំឡុងពេលរើសគ្រាប់ស្វាយចន្ទី ម្តាយរបស់ខ្លួនបានប្រទះពស់ស្រកាចាស់ ពួនសម្ងំនៅគុម្ពព្រៃហក់មកចឹកបណ្តាលឲ្យរងរបួស។ ភ្លាមៗក្រោយកើតហេតុ នៅវេលាម៉ោង ១ រសៀល ស្រី្តរងគ្រោះ និងកូនបានវិលត្រទប់មកផ្ទះវិញ។ បន្ទាប់មកទៀត កូនរបស់អ្នកស្រី បានហៅទូរសព្ទទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
លោក ហ្វឿយ បុប្ផា ប្រធានមណ្ឌលសុខភាពកាចូន បានឱ្យដឹងថា ក្រោយទទួលបានដំណឹង ក៏បានចាត់បញ្ជូនក្រុមគ្រូពេទ្យ និងឡាន ដើម្បីមកដឹកជនរងគ្រោះទៅព្យាបាល។ ប៉ុន្តែនៅពេលដែលលើកជនរងគ្រោះដាក់ឡាន គឺជនរងគ្រោះតែងតែសន្លប់ ទើបក្រុមគ្រួសារសម្រេចទុកព្យាបាលនៅផ្ទះ ដោយប្រើថ្នាំបុរាណ និងឬសឈើជាដើម។ លុះយប់ឡើង អ្នកជំងឺ បានក្អកក្អួតឈាម ទើបបណ្តាលឱ្យទទួលមរណៈនៅវេលាម៉ោង ៧ ព្រឹក។
បើតាមកូនរបស់គាត់ ជនរងគ្រោះធ្លាប់ពស់ចឹកម្តងហើយ ដែលពេលនោះគាត់បានប្រើថ្នាំបុរាណ និងឬសឈើដូងសព្វដងសម្រាប់ព្យាបាល៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


