សន្តិសុខសង្គម
ប្ដីប្រពន្ធពីរនាក់ ឌុបគ្នាបើកម៉ូតូវ៉ាជែងត្រាក់ទ័រមិនផុត ត្រូវរថយន្តធុនធំបើកបុកកិនស្លាប់
បុរសម្នាក់ស្លៀកពាក់អាវទាហានបើកម៉ូតូឌុបប្រពន្ធវ៉ាជែងត្រាក់ទ័រមិនផុត ត្រូវរថយន្តធំបើកល្បឿនលឿនបុកម៉ូតូពីក្រោយខ្ទាតចូលក្រោមរថយន្តស្លាប់ទាំង២នាក់គួរឲ្យរន្ធត់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង១៥ នាទីរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ស្ថិតនៅផ្លូវជាតិ ៥៩ ភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ថា បុរសជនរងគ្រោះ ឈ្មោះ ហ៊ត់ ហាត អាយុ ៥៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម និងប្រពន្ធ មាន ឈ្មោះ ដោក កាន់ អាយុ៥៤ឆ្នាំ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធ ដល់កន្លែងកើតហេតុស្រាប់តែជិះឡើងវ៉ាជែងត្រាក់ទ័រ ស្របពេលនោះមានរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញធុនធំ បើកស្របទិសគ្នា ក្នុងល្បឿនលឿនស្រាប់តែបើកទៅបុក
ម៉ូតូពីក្រោយបណ្តាលឲ្យជនរងគ្រោះ២នាក់ ប្តីប្រពន្ធខ្ទាតចូលក្រោមរថយន្តត្រូវកង់រថយន្តកិន ស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុតែម្តង អ្នកបើករថយន្តធំក្រោយពីបុកគេហើយបានចុះពីរថយន្តរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

លោកវរសនីយ៍ឯក បេន សំអាតបានបញ្ជាក់ឲ្យដឹងបន្តថា វត្ថុតាងម៉ូតូនិងរថយន្ត នគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីស្រាវជ្រាវរកអ្នកបើកមកចាត់ការតាមនិតិវិធី។ ចំណែកសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទៈ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


