សន្តិសុខសង្គម
ប៉ូលិសថៃ ឃាត់ខ្លួនស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធលុយខ្មៅ ជាង ៥ លានបាត
ស្ត្រីខ្មែរម្នាក់ វ័យ៤៥ឆ្នាំ ត្រូវកម្លាំងប៉ូលិសខេត្តឈុនបុរី សហការជាមួយប៉ូលិសប្រឆាំងបទល្មើសតាមបែបបច្ចេកវិទ្យា ខេត្តស្រះកែវ ធ្វើការឃាត់ខ្លួនទាំងរំលងអធ្រាត្រ បន្ទាប់ពីមានការសង្ស័យទៅលើទឹកប្រាក់ដ៏ច្រើនលើសលុប ដែលស្ត្រីរូបនេះបានដកតាមទូរ ATM។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅនេះ កម្លាំងសមត្ថកិច្ចខេត្តចំនួន ២ ខាងលើ បានតាមស្រាវជ្រាវមុខសញ្ញាមួយ ដែលបានដកលុយសុទ្ធចេញពីទូរ អេធីអឹម ក្នុងបរិវេណផ្សាររោងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលមានទឹកប្រាក់ ៩សែនបាត។
ក្រោយពីបានស្រាវជ្រាវរយៈពេលយ៉ាងខ្លីរួចមក សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនស្ត្រីខ្មែរម្នាក់ឈ្មោះ សោម សុភាវ៉ាន់ឌី អាយុ ៤៥ ឆ្នាំ ជាជនជាតិខ្មែរ កាន់ប៉ាស្ព័រលេខ ១៣៥១០២២ ដោយសមត្ថកិច្ចបានដាក់ការសង្ស័យថា លុយទាំងនេះ គឺអាចជាលុយបានមកពីអំពើទុច្ចរិត និងអាចមានអ្នកពាក់ព័ន្ធបន្ថែមទៀតនៅខេត្ត ឈុនបុរី និងខេត្ត សមុទ្រសាខន។

បន្ទាប់ពីបានសុំគោលការណ៍ព្រះរាជអាជ្ញារួចមក កម្លាំងបានចូលទៅក្នុងក្រុមហ៊ុនមួយរបស់ស្ត្រីខាងលើ នៅក្នុងផ្សាររោងក្លឿ ព្រមទាំងបានរកឃើញរបស់របរពាក់ព័ន្ធមួយចំនួនរួមមាន លុយសុទ្ធចំនួន ៤.២០០ ០០០ បាត សៀវភៅធនាគារ ៤ ច្បាប់ កាត ATM សម្រាប់ដកលុយ ចំនួន ១៦ សន្លឹក និង វិក្កយបត្រវេរប្រាក់ ចំនួន ៣ សន្លឹក។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានសារភាពថា លុយ និងរបស់ទាំងនេះ គឺជារបស់ស្ត្រីខ្មែរម្នាក់ទៀតឈ្មោះ ហេង ម៉េត ជាអ្នកបញ្ជាឲ្យប្រើប្រាស់កាត ATM ដើម្បីចុចដកលុយ ដែលបានពីការបោកប្រាស់តាម COUNTER របស់ធនាគារផ្សេងៗ ដោយស្ត្រីឈ្មោះ ហេង ម៉េត ឲ្យទុកលុយនេះសិន លុះបាន ២ ទៅ ៣ ថ្ងៃទើបឲ្យផ្ញើទៅស្រុកខ្មែរម្តង ទៅតាមទឹកលុយដែលដកបាន តិចឬច្រើន។

ប៉ូលិសថៃកំពុងសន្និដ្ឋានថា លុយទាំងនេះ ប្រាកដជាលុយដែលបានពីផ្លូវងងឹត ឬជាការឆបោកតាមរយៈអនឡាញ ដោយបច្ចុប្បន្ននេះ ប៉ូលិសថៃបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាន ស្រុកខ្លងលឹក ដើម្បីសាកសួរ និងស្រាវជ្រាវបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


