សន្តិសុខសង្គម
លំអិតបន្ថែម ពាក់ព័ន្ធការចាប់ខ្លួនលោក ប៊ុន ផាក
លោក ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៤”ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការចាប់ខ្លួននេះ គឺសមត្ថកិច្ចយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

ពាក្យបណ្ដឹងបានបញ្ជាក់ថា ឈ្មោះ ប៊ុន រស្មី បានធ្វើសកម្មភាពតាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធាវី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់ ខ្លួននិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។
បណ្ដឹងបន្តថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនងជាមួយ ឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់ខ្ញុំបាទ(អនីតិសង្វាស) ដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែក ចេញពីផ្ទះរបស់ខ្ញុំបាទ ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបាន មកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធាវី ផ្ទេរកម្មសិទ្ធិផ្ទះដែលឈ្មោះ ជា ចាន់តុលា និងឈ្មោះ ស៊ាន ធាវី បានទិញរួមគ្នា និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធាវី ដកឈ្មោះ ជា ចាន់តុលា ចេញពីគ្រុបការងារ និងបណ្ដេញខ្ញុំបាទចេញលែងឲ្យ ធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យខ្ញុំបាទចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យឈ្មោះ ជា ចាន់តុលា បានដឹងឡើយ ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលឈ្មោះ ជា ចាន់តុលា ទៅហាងលក់សំលៀកបំពាក់ឈ្មោះ V SHOP CAMBODIA ដែលមាន ទីតាំងស្ថិតនៅផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាងកុំឱ្យយកសំលៀកបំពាក់ទាំងអស់នោះចេញពីហាង ដោយមានសមត្ថកិច្ច ជួយសម្របសម្រួល និងណែនាំដល់បុគ្គលិកទាំងអស់នោះ ស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជាបុគ្គលិកហាង បានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ដើម្បីបញ្ជាក់ និងទាមទារយកអីវ៉ាន់ចេញ ពេលដែលកំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមកនិយាយសាកសួរ ទៅសមត្ថកិច្ចដែលកំពុងណែនាំ និង បង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច ពេលនោះផងដែរ សមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក(Bun Park) ថាមានតួនាទីជាអ្វីនៅក្នុងរឿងនេះបានជាអ្នកហ៊ានអះអាង និងសួរនាំសមត្ថកិច្ចដូច្នេះ ពេល នោះ ដោយមានការបញ្ជាក់ជាច្រើនដងពីសមត្ថកិច្ចឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានឆ្លើយ អះអាងថាខ្លួន គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មកសមត្ថកិច្ចក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការសម្របសូម្រួល តែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិនមកជួបដោះស្រាយឡើយ ។

ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធី ។
ឈ្មោះ ប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ត្រូវបានគេដឹងថា មានសាលាមួយដែលគាត់ យកធ្វើជាឈ្នាន់ អោយគេទុកចិត្ត ឈ្មោះថា, CamazionAll you need Bun Park BunPark oficial PHZAR WEREAD Bun Park Follw Me BUN PARKSubscribe Me និយាយរួមកំពូលស្តង់ដារបោក ៕
អត្ថបទ៖ មករា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន