លំអិតបន្ថែម ពាក់ព័ន្ធការចាប់ខ្លួនលោក ប៊ុន ផាក
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

លំអិតបន្ថែម ពាក់ព័ន្ធការចាប់ខ្លួនលោក ប៊ុន ផាក

បានផុស

នៅ

លោក ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញា​តិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥៤”​ផ្លូវ​លេខ​៥៨៨ ភូមិ​២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួន​​​នេះ​ គឺ​សមត្ថកិច្ច​យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៩១ សេ​អ៊ឺ​២ ផ្លូវ​១៣៨ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ។​

ពាក្យបណ្ដឹង​បានបញ្ជាក់​ថា ឈ្មោះ ប៊ុន រស្មី បានធ្វើ​សកម្មភាព​តាំងខ្លួន​ជា​មេធាវី រារាំង និង​ញុះញង់​ឱ្យ​ឈ្មោះ ស៊ាន ធា​វី និង​បុគ្គលិក​របស់​ហាង​ឈ្មោះ V SHOP CAMBODIA យក​សំលៀកបំពាក់​ក្នុង​ហាង ទូដែក វេរ​ប្រាក់ ចេញពី​គណនី​ធនាគារ និង​ផ្ទេរកម្មសិទ្ធិ​ផ្ទះ​របស់ ខ្លួន​និង​ឈ្មោះ ស៊ាន ធា​រី ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

បណ្ដឹង​បន្តថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ ឈ្មោះ ស៊ាន ធា​រី ដែល​ត្រូវជា​ប្រពន្ធ​របស់​ខ្ញុំបាទ​(​អ​នីតិ​សង្វាស​) ដោយ​បង្គាប់​ឱ្យឈ្មោះ ស៊ាន ធា​រី យក​ទូដែក ចេញពីផ្ទះ​របស់ខ្ញុំ​បាទ ផ្ទេរប្រាក់​ចេញពី​គណនី​ធនាគារ​របស់​ឈ្មោះ ស៊ាន ធា​រី ដែល​ប្រាក់​នេះ​គឺជា​ប្រាក់​ដែល​បាន មកពី​ការរកស៊ី​ជាមួយគ្នា និង​ឱ្យឈ្មោះ ស៊ាន ធា​វី ផ្ទេរកម្មសិទ្ធិ​ផ្ទះ​ដែល​ឈ្មោះ ជា ចាន់​តុលា និង​ឈ្មោះ ស៊ាន ធា​វី បាន​ទិញ​រួមគ្នា និង​បាន​ផ្ញើរ​សារ​បង្គាប់​ឲ្យ​ឈ្មោះ ស៊ាន ធា​វី ដក​ឈ្មោះ ជា ចាន់​តុលា ចេញពី​គ្រុប​ការងារ និង​បណ្ដេញ​ខ្ញុំបាទ​ចេញ​លែង​ឲ្យ ធ្វើ​ការងារ​បន្តទៀត ហើយ​ថែម​ទាំង​ប្រាប់​ឲ្យ ស៊ាន ធា​រី ផ្លាស់ប្តូរ​សោរ​ទ្វារផ្ទះ​លែ្វ​ង​មិន​ឲ្យ​ខ្ញុំបាទ​ចូល​ស្នាក់​នៅបាន​ដោយ ពុំបាន​ផ្ដល់ដំណឹង​ឲ្យ​ឈ្មោះ ជា ចាន់​តុលា បានដឹង​ឡើយ ។​

នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅពេលដែល​ឈ្មោះ ជា ចាន់​តុលា ទៅ​ហាង​លក់​សំលៀកបំពាក់​ឈ្មោះ V SHOP CAMBODIA ដែលមាន ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​C13 C15 ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រាប់​បុគ្គលិក​ហាង​កុំឱ្យ​យក​សំលៀកបំពាក់​ទាំងអស់នោះ​ចេញពី​ហាង ដោយមាន​សមត្ថកិច្ច ជួយ​សម្របសម្រួល និង​ណែនាំ​ដល់​បុគ្គលិក​ទាំងអស់នោះ ស្រាប់តែ​ឈ្មោះ ស៊ាន ធារ៉ា ជា​បុគ្គលិក​ហាង បាន​ហៅ វីដេអូ​ខ​ល​ទៅ​ឈ្មោះ ស៊ាន ធា​វី ដើម្បី​បញ្ជាក់ និង​ទាមទារ​យក​អីវ៉ាន់​ចេញ ពេលដែល​កំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បាន​ចូលមក​និយាយ​សាកសួរ ទៅ​សមត្ថកិច្ច​ដែល​កំពុង​ណែនាំ និង បង្ហាញ​ឯកសារ​មួយចំនួន​មកកាន់​សមត្ថកិច្ច ពេលនោះ​ផងដែរ សមត្ថកិច្ច​បាន​សួរ​នាំទៅ​ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក​(Bun Park) ថា​មាន​តួនាទី​ជា​អ្វី​នៅក្នុង​រឿងនេះ​បានជា​អ្នក​ហ៊ាន​អះអាង និង​សួរនាំ​សមត្ថកិច្ច​ដូច្នេះ ពេល នោះ ដោយមាន​ការបញ្ជាក់​ជាច្រើន​ដង​ពី​សមត្ថកិច្ច​ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បាន​ឆ្លើយ អះអាងថា​ខ្លួន គឺជា​មេធាវី​តំណាងឱ្យ​ឈ្មោះ ស៊ាន ធា​រី បន្ទាប់មក​សមត្ថកិច្ច​ក៏​ស្នើសុំ​ឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និង​ឈ្មោះ ស៊ាន ធា​រី មក​ហាង ដើម្បី​ធ្វើការ​សម្រប​សូ​ម្រួ​ល តែ​ឈ្មោះ ស៊ាន ធា​រី និង​ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិន​មកជួប​ដោះស្រាយ​ឡើយ ។​

ដើមបណ្តឹង​សំណូមពរ សមត្ថកិច្ច​មាន​វិធានការ​ទៅលើ​ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាម​នីតិវិធី ។​

ឈ្មោះ ប៊ុន​រស្មី ហៅ ប៊ុន ផាក (Bun Park) ត្រូវបាន​គេ​ដឹងថា មាន​សាលា​មួយ​ដែល​គាត់ យក​ធ្វើជា​ឈ្នាន់ អោយគេ​ទុកចិត្ត ឈ្មោះថា​, CamazionAll you need Bun Park BunPark oficial PHZAR WEREAD Bun Park Follw Me BUN PARKSubscribe Me និយាយ​រួម​កំពូល​ស្តង់ដារ​បោក ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services