សន្តិសុខសង្គម
បញ្ជូនជនសង្ស័យម្នាក់ បន្លំខ្លួនជាអ្នករើសអេតចាយ សម្ងំឈរចែកចាយគ្រឿងញៀន នៅសួនច្បារក្រុងតាខ្មៅ ទៅតុលាការ
បញ្ជូនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន បន្លំខ្លួនជាអ្នករើសអេតចាយដែលបានប្រព្រឹត្តិនៅសួនច្បារក្រុងតាខ្មៅ ទៅកាន់តុលាការ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ។

កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ ម្សិលមិញ ដោយអនុវត្តតាមបទបញ្ជា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ល្បាតនៅភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចំណុចតាមសួនមាត់ទន្លេតាខ្មៅ ភូមិតាខ្មៅ ១ សង្កាត់តាខ្មៅ ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងអង្គុយនៅសួនច្បារមាត់ទន្លេ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់សួរនាំ ហើយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១ កញ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួនដែលជនសង្ស័យលាក់ទុកក្នុងកាបូបស្ពាយចំហៀងពណ៌ខ្មៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជួន ម៉ាឡែន ភេទប្រុស បានឆ្លើយសារភាពថា ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១ កញ្ចប់ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល ២៥ ឆ្នាំ សម្បុរស សក់រួញ ស្ថិតនៅគល់ស្ពានភូមិព្រែកតាពៅ ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ១០ ០០០ រៀល (មួយម៉ឺនរៀល) ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


