Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍ទូកបុកសាឡាងនៅរដ្ឋ​ Florida សហរដ្ឋអាមេរិក

បានផុស

នៅ

មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីទូកកម្សាន្តមួយបានបុកជាមួយសាឡាងដឹកអ្នកដំណើរ​៤៥​នាក់នៅក្នុងទីក្រុង Clearwater រដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNN នៅថ្ងៃទី២៨ខែមេសានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប៉ូលិស ហេតុការណ៍នេះបានកើតឡើងរវាងទូក​មួយ​បាន​បុក​សាឡាង​នៅ​ជិត​ស្ពាន Clearwater Memorial Causeway នៅម៉ោង ៨ និង​៤០នាទី។ ក្នុងហេតុការណ៍នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានមនុស្ស៦​នាក់ បានរងរបួសដែលពីរនាក់​ត្រូវ​បានដឹកជញ្ជូនពីកន្លែងកើតហេតុដោយឧទ្ធម្ភាគចក្រ។ ក្រោយមក​អ្នក​រង​របួស​ម្នាក់​​ដែល​ត្រូវ​បាន​បញ្ជូន​ទៅពេទ្យ​នោះ​​បាន​ស្លាប់​ដោយ​សារ​របួសធ្ងន់ធ្ងរ​ពេក​។

ក្រោយរងការប៉ះទង្គិច សាឡាងបាន​បើក​មកចតនៅលើរបារខ្សាច់មួយនៅភាគខាងត្បូងនៃស្ពាន ហើយអ្នកដំណើរផ្សេងទៀតទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ចំណែកទូកកម្សាន្តបានរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានចាប់បានដោយភ្នាក់ងារប៉ូលិស។

មូល​ហេតុ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​មិន​ត្រូវបានដឹងនៅឡើយនោះទេ ដោយប៉ូលិសកំពុងធ្វើការស៉ើបអង្កេត៕

(រូបភាព៖ AP)
(រូបភាព៖ Tampa Bay Times)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម