សន្តិសុខសង្គម
ការចោលសំរាមពាសវាលពាសកាល និងការទុកដាក់សំរាមគ្មានសណ្តាប់ធ្នាប់ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរមួយដែលមនុស្សជាច្រើនមើលរំលង
សំរាមគឺជាបញ្ហាធំមួយដែលកើតឡើងគ្រប់ទីកន្លែង មិនថាជាទីក្រុង ឬនៅតាមជនបទ បញ្ហានេះកំពុងក្លាយជាបញ្ហាដែលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈ។ មនុស្សជាច្រើននៅតែបោះបង់សំរាមមិនត្រឹមត្រូវ អាចបង្កអោយមានក្លិនស្អុយ សត្វល្អិតបង្កជំងឺ ហើយអាចបំពុលដី ទឹក និងខ្យល់។ សំរាមខ្លះដូចជា ប្លាស្ទិក និងសំរាមគីមី មិនអាចរលាយបានក្នុងរយៈពេលខ្លីនោះទេ ហើយអាចនៅក្នុងបរិស្ថានរយៈពេលយូរ។

លោក ងួន ស៊ីផេង ប្រធាននាយកដ្ឋានគ្រប់គ្រង និងផ្តល់សេវា នៃសហគ្រាស គ្រប់គ្រងកាកសំណល់រឹង ទីប្រជុំជន រាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី ថា ការចោលសំរាមរាយប៉ាយ ពាលវាលពាលកាល នៅបន្តមានតែវាបានកាត់បន្ថយបន្ទាប់ពីមានការកំណែទម្រង់មួយចំនួន ហើយសហគ្រាសក៏បានលុបបំបាត់ដេប៉ូសំរាមតាមទីសាធារណៈជាច្រើនផងដែរ ទោះជាយ៉ាង ពួកយើងនៅតែបន្តធ្វើមិនងាករេនោះទេ។ ជាក់ស្តែង ក្រុមហ៊ុនប្រមូលសំរាមទាំង៣ដែលបានទទួលសិទ្ធប្រមូលសំរាម ក៏បានចូលរួមយ៉ាងសកម្ម ជាមួយអជ្ញាធរមូលដ្ឋាន ក្នុងការប្រមូលទុកដាក់សំរាមនេះផងដែរ។

លោក ងួន ស៊ីផេង បានបន្តថា មួយរយៈថ្មីនេះ សំរាមនៅតាមតំបន់មូលដ្ឋានមួយចំនួនដែលពាក់ព័ន្ធដោយការគ្រប់គ្រងប្រមូលសំរាមដោយ ក្រុមហ៊ុម 800 Super ដែលក្រុមហ៊ុនបានជួបបញ្ហាផ្ទៃក្នុងបន្តិចបន្តួច ធ្វើអោយការប្រមូលសំរាមមានការយឺតយ៉ាវ និងខុសពេលវេលាមួយចំនួន តែក៏បានដោះស្រាយបញ្ចប់ផងដែរ។ ចំពោះករណីបែបនេះ លោក ងួន ស៊ីផេង ក៏បានបញ្ជាក់ថា សហគ្រាសគ្រប់គ្រងកាកសំណល់រឹង បានហៅក្រុមហ៊ុន ដែលប្រមូលខុសតាមកាលវិភាគ និងកិច្ចសន្យា ក៏ទទួលរងការផាកវិន័យ ពីសហគ្រាសផងដែរ។

ប្រធាននាយកដ្ឋានគ្រប់គ្រង និងផ្តល់សេវា នៃសហគ្រាស គ្រប់គ្រងកាកសំណល់រឹង ក៏បានបញ្ជាក់ដែរថា ចំពោះបុគ្គល ប្រជាពលរដ្ឋដែលចោលសំរាមនៅតាមទីសារធារណៈ ក៏យើងមានការផាកពិន័យ និងអប់រំខ្លះដែរដើម្បីអោយពួកគាត់យល់ដឹងពីការយល់ដឹងអំពីការវេចខ្ចប់ទុកដាក់សំរាមនេះយោងទៅតាមអនុក្រឹត្យ លេខ១១៣ ដែលចេញដោយរាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងកាកសំណល់រឹង នៅទីប្រជុំជន។ តែជាយ៉ាងណា យើងបានព្យាយាមធ្វើការអប់រំណែនាំ អោយច្រើន ជៀសជាងការផាកពិន័យ ទោះបីយើងមានអនុក្រឹត្យចេញដោយរាជរដ្ឋាភិបាលក៏ដោយ។

លោក ងួន ស៊ីផេង ក៏បានសំណូមពរ និងជំរុញគ្រប់បណ្តាញសារព័ត៌មាន មេត្តាផ្សព្វផ្សាយ អោយទូលំទូលាយទៅដល់ប្រជាពលរដ្ឋអោយគាត់យល់ដឹងកាន់តែច្រើនជាមួយការគ្រប់គ្រងវេចខ្ចប់កាកសំណល់គ្រប់ប្រភេទ។

លោក សេង ស៊ាងហ៊ុន ប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះ យើងគួរតែចាប់ផ្តើមពីខ្លួនឯង ដោយប្រើសម្ភារៈដែលអាចប្រើឡើងវិញ ការបែងចែកសំរាមជាប្រភេទ និងការទុកដាកសំរាមក្នុងទីតាំងត្រឹមត្រូវ បើពួកយើងទាំងអស់គ្នាសហការគ្នា យើងអាចកាត់បន្ថយបញ្ហាសំរាម និងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយបាន។

ប្រជាពលរដ្ឋរូបនេះក៏បានសំណូមទៅក្រុមហ៊ុនប្រមូលសំរាម មេត្តាជួយមកប្រមូលអោយបានទៀងទាត់ និងបោសសំអាតកាកសំណល់អោយបានស្អាតកុំអោយសេសសល់ច្រើនពេក៕
អត្ថបទ៖ សំណាង

-
ចរាចរណ៍៨ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៨ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


